វិវរណៈ 9:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះទុក្ខវេទនាទីមួយបានកន្លងផុតទៅ ទុក្ខវេទនាពីរទៀតក៏កើតមកតាមក្រោយ។ ព្រះគម្ពីរខ្មែរសាកល មហន្តរាយទីមួយបានកន្លងផុតទៅ។ មើល៍! នៅមានមហន្តរាយពីរទៀត ដែលនឹងមកក្រោយពីការទាំងនេះ។ Khmer Christian Bible សេចក្ដីវេទនាទីមួយបានកន្លងផុតទៅ មើល៍នៅមានសេចក្ដីវេទនាពីរទៀតដែលនឹងមកតាមក្រោយហេតុការណ៍ទាំងនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីវេទនាទីមួយបានកន្លងផុតទៅ មើល៍! នៅមានសេចក្ដីវេទនាពីរទៀតកើតមកតាមក្រោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីវេទនាទី១បានកន្លងទៅហើយ មើល មានសេចក្ដីវេទនា២យ៉ាង មកតាមក្រោយទៀត។ អាល់គីតាប លុះទុក្ខវេទនាទីមួយបានកន្លងផុតទៅ ទុក្ខវេទនាពីរទៀតក៏កើតមកតាមក្រោយ។ |
ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសត្វឥន្ទ្រីមួយហើរកាត់អាកាសវេហាស៍ ទាំងស្រែកឡើងយ៉ាងខ្លាំងៗថា: «វេទនាហើយ! វេទនាហើយ! មនុស្សនៅលើផែនដីនឹងត្រូវវេទនាហើយ ព្រោះតែសំឡេងត្រែឯទៀតៗ ដែលទេវតាទាំងបីរូបហៀបនឹងផ្លុំ!»។