ពេលប្រជាជនចូល មេដឹកនាំក៏ចូលមកជាមួយ ហើយពេលពួកគេចេញទៅវិញ គាត់ក៏ត្រូវចេញទៅវិញជាមួយដែរ។
វិវរណៈ 2:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ នៅក្រុងអេភេសូដូចតទៅ៖ ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្ដស្ដាំ ហើយដែលយាងនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថា: ព្រះគម្ពីរខ្មែរសាកល “ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅអេភេសូរថា: ‘ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្តស្ដាំរបស់ព្រះអង្គ គឺព្រះអង្គដែលយាងនៅកណ្ដាលចំណោមជើងចង្កៀងមាសទាំងប្រាំពីរ មានបន្ទូលដូច្នេះ: Khmer Christian Bible «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងអេភេសូរថា ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្ដស្ដាំ ហើយដែលយាងដើរនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ មានបន្ទូលដូច្នេះថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងអេភេសូរថា៖ ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្តស្តាំ ហើយយាងនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរនោះ ទ្រង់មានព្រះបន្ទូលពីសេចក្តីទាំងនេះថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងអេភេសូរថា ព្រះអង្គដែលកាន់ផ្កាយទាំង៧នៅព្រះហស្តស្តាំ ហើយយាងនៅកណ្តាលជើងចង្កៀងមាសទាំង៧នោះ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះថា អាល់គីតាប «ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះ នៅក្រុងអេភេសូ ដូចតទៅ៖ គាត់ដែលកាន់ផ្កាយទាំងប្រាំពីរនៅដៃស្ដាំ ហើយដែលនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ គាត់និយាយថាៈ |
ពេលប្រជាជនចូល មេដឹកនាំក៏ចូលមកជាមួយ ហើយពេលពួកគេចេញទៅវិញ គាត់ក៏ត្រូវចេញទៅវិញជាមួយដែរ។
ដ្បិតនៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ»។
ត្រូវបង្រៀនគេឲ្យប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
លោកយ៉ូហាននេះប្រៀបបាននឹងចង្កៀងដែលកំពុងឆេះបំភ្លឺ ហើយអ្នករាល់គ្នាក៏ចង់រីករាយនឹងពន្លឺនោះមួយស្របក់ដែរ។
លុះមកដល់ក្រុងអេភេសូ លោកប៉ូលក៏ជម្រាបលានាងព្រីស៊ីល និងលោកអគីឡា។ លោកបានចូលទៅសាលាប្រជុំ* ហើយសន្ទនាជាមួយសាសន៍យូដា។
តែលោកពុំព្រមនៅទេ លោកជម្រាបលាគេ ទាំងពោលថា៖ «ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងវិលមករកបងប្អូនវិញ» រួចលោកចុះសំពៅចេញពីក្រុងអេភេសូទៅ។
ពេលដែលលោកអប៉ូឡូសនៅក្រុងកូរិនថូស លោកប៉ូលបានឆ្លងកាត់តំបន់ខ្ពង់រាប ធ្វើដំណើរមកដល់ក្រុងអេភេសូ។ លោកបានជួបសិស្ស*ខ្លះ ហើយសួរថា៖
តើព្រះវិហារ*របស់ព្រះជាម្ចាស់ និងព្រះក្លែងក្លាយចូលគ្នាចុះឬទេ? យើងទាំងអស់គ្នាជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដូចព្រះអង្គមានព្រះបន្ទូលថា: «យើងនឹងស្ថិតនៅជាមួយពួកគេ ព្រមទាំងរស់នៅជាមួយពួកគេដែរ។ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ដ្រ របស់យើង» ។
លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់លោក ហើយមុខលោកប្រៀបបីដូចជាថ្ងៃពេញកម្ដៅ។
ចំពោះអត្ថន័យលាក់កំបាំងអំពីផ្កាយទាំងប្រាំពីរ ដែលអ្នកឃើញយើងកាន់នៅដៃ និងជើងចង្កៀងមាសទាំងប្រាំពីរនេះ មានដូចតទៅ: ផ្កាយទាំងប្រាំពីរ គឺជាទេវតារបស់ក្រុមជំនុំ*ទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរ គឺជាក្រុមជំនុំទាំងប្រាំពីរនោះឯង»។
ពេលនោះ មានទីសម្គាល់មួយយ៉ាងធំលេចចេញមក នៅលើមេឃ គឺមានស្ត្រីមួយរូបស្លៀកពាក់ព្រះអាទិត្យបិទបាំងកាយ មានព្រះច័ន្ទនៅក្រោមជើង ព្រមទាំងមានពាក់ផ្កាយដប់ពីរជាមកុដនៅលើក្បាលផង។
«ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ*នៅក្រុងពើកាម៉ុស ដូចតទៅនេះ៖ ព្រះអង្គដែលមានដាវដ៏ស្រួចមុខពីរ ទ្រង់មានព្រះបន្ទូលថា:
«ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ា ដូចតទៅនេះ៖ ព្រះបុត្រារបស់ព្រះជាម្ចាស់ គឺព្រះអង្គដែលមានព្រះនេត្រភ្លឺដូចអណ្ដាតភ្លើង និងព្រះបាទាដូចលង្ហិន ទ្រង់មានព្រះបន្ទូលថា:
«ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ*នៅក្រុងស្មៀរណាដូចតទៅនេះ៖ ព្រះអង្គដែលគង់នៅមុនគេ និងនៅក្រោយគេបំផុត គឺព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលថា:
«ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំនៅក្រុងសើដេសដូចតទៅនេះ៖ ព្រះអង្គដែលមានព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ និងមានផ្កាយទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថា: “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ អ្នកមានឈ្មោះល្បីថារស់ តែតាមពិត អ្នកស្លាប់ទេតើ!។
«ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ*នៅក្រុងឡៅឌីសេ ដូចតទៅនេះ៖ ព្រះអាម៉ែន ជាបន្ទាល់ដ៏ស្មោះត្រង់ និងពិតប្រាកដ ហើយជាដើមកំណើតនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ទ្រង់មានព្រះបន្ទូលថា:
«ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ*នៅក្រុងភីឡាដិលភាដូចតទៅនេះ៖ ព្រះដ៏វិសុទ្ធ ព្រះដ៏ពិតប្រាកដព្រះអង្គដែលកាន់កូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មាននរណាបិទបាន បើព្រះអង្គបិទ គ្មាននរណាបើកបាន ទ្រង់មានព្រះបន្ទូលថា: