- ចុះហេតុដូចម្ដេចបានជាព្រះភូសារបស់ ព្រះអង្គមានពណ៌ក្រហម ដូចសម្លៀកបំពាក់ របស់អ្នកជាន់ផ្លែទំពាំងបាយជូរដូច្នេះ?
វិវរណៈ 14:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតានោះបោះកាំបិតរបស់លោកមកលើផែនដី ផ្លែទំពាំងបាយជូរនៅលើផែនដីក៏កាត់រួចរាល់ជាស្រេច ហើយលោកបោះផ្លែទំពាំងបាយជូរទៅក្នុងធុងបញ្ជាន់ផ្លែ ជាធុងនៃព្រះពិរោធដ៏ខ្លាំងរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ទូតសួគ៌នោះក៏លូកកណ្ដៀវទៅលើផែនដី ហើយប្រមូលទំពាំងបាយជូរនៃផែនដី រួចបោះទៅក្នុងទីបញ្ជាន់ផ្លែដ៏ធំនៃសេចក្ដីក្រេវក្រោធរបស់ព្រះ។ Khmer Christian Bible ដូច្នេះទេវតានោះក៏បោះកណ្ដៀវរបស់គាត់ទៅលើផែនដី ហើយប្រមូលផលទំពាំងបាយជូរនៅលើផែនដី រួចបោះចូលទៅក្នុងកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរដ៏ធំនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតានោះក៏លូកកណ្ដៀវទៅលើផែនដី ហើយកាត់ផ្លែទំពាំងបាយជូរនៅលើផែនដី រួចបោះផ្លែទំពាំងបាយជូរនោះទៅក្នុងធុងបញ្ជាន់ផ្លែយ៉ាងធំនៃសេចក្ដីក្រោធរបស់ព្រះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតានោះក៏លូកចែទៅឯផែនដី ហើយកាត់ផ្លែទំពាំងបាយជូរនៅផែនដីទាំងអស់ រួចបោះទៅក្នុងធុងជាន់ផ្លែយ៉ាងធំរបស់ផងសេចក្ដីក្រោធនៃព្រះ អាល់គីតាប ម៉ាឡាអ៊ីកាត់នោះបោះកាំបិតរបស់គាត់មកលើផែនដី ផ្លែទំពាំងបាយជូរនៅលើផែនដីក៏កាត់រួចរាល់ជាស្រេច ហើយគាត់បោះផ្លែទំពាំងបាយជូរទៅក្នុងធុងបញ្ជាន់ផ្លែ ជាធុងនៃកំហឹងដ៏ខ្លាំងរបស់អុលឡោះ។ |
- ចុះហេតុដូចម្ដេចបានជាព្រះភូសារបស់ ព្រះអង្គមានពណ៌ក្រហម ដូចសម្លៀកបំពាក់ របស់អ្នកជាន់ផ្លែទំពាំងបាយជូរដូច្នេះ?
ស្រូវទុំហើយ ចូរនាំគ្នាយកកណ្ដៀវមកច្រូត! ធុងសម្រាប់ជាន់ផ្លែទំពាំងបាយជូរពេញហើយ ចូរនាំគ្នាមកជាន់! ធុងពេញហៀរទៅដោយទឹកទំពាំងបាយជូរ! ពួកគេប្រព្រឹត្តអំពើអាក្រក់ច្រើនណាស់!»។
ទេវតាមួយរូបទៀតដែលមានអំណាចលើភ្លើងបានចេញពីអាសនៈមក ពោលខ្លាំងៗទៅកាន់ទេវតាដែលកាន់កាំបិតដ៏មុតថា៖ «សូមយកកាំបិតដ៏មុតរបស់លោក មកកាត់ចង្កោមទំពាំងបាយជូរនៅលើផែនដីទៅ ដ្បិតផ្លែវាទុំអស់ហើយ!»។