ឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។
លោកុប្បត្តិ 8:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកបានស្រកចុះពីផែនដីបន្តិចម្ដងៗ កម្ពស់ទឹកចាប់ផ្ដើមថយចុះ នៅថ្ងៃទីមួយរយហាសិប។ ព្រះគម្ពីរខ្មែរសាកល ទឹកបានថយចេញពីលើផែនដីជាលំដាប់ លុះផុតមួយរយហាសិបថ្ងៃ ទឹកក៏បានស្រកចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទឹកបានស្រកចុះពីផែនដីជាដរាប លុះផុតពីមួយរយហាសិបថ្ងៃទៅ ទឹកក៏ថយចុះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទឹកបានថយចេញពីផែនដីជាដរាប លុះដល់ផុតពី១៥០ថ្ងៃទៅ ទើបបានស្រកបន្តិច អាល់គីតាប ទឹកបានស្រកចុះពីផែនដីបន្តិចម្តងៗ កំពស់ទឹកចាប់ផ្តើមថយចុះ នៅថ្ងៃទីមួយរយហាសិប។ |
ឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។
រីឯទឹកក៏កាន់តែស្រកទៅៗរហូតដល់ខែទីដប់។ នៅថ្ងៃទីមួយនៃខែទីដប់ កំពូលភ្នំនានាក៏លេចឡើង។