លោកុប្បត្តិ 7:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាទឹកជំនន់ធំលិចផែនដីនោះ លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។ ព្រះគម្ពីរខ្មែរសាកល ណូអេមានអាយុប្រាំមួយរយឆ្នាំពេលមានទឹកជំនន់លើផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រាទឹកជន់ឡើងលិចផែនដីនោះ លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ណូអេអាយុបាន៦០០ឆ្នាំ ក្នុងកាលដែលទឹកជន់ឡើងលិចផែនដី អាល់គីតាប នៅគ្រាទឹកជំនន់ធំលិចផែនដីនោះ ណុះហ៍មានអាយុប្រាំមួយរយឆ្នាំ។ |
ឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។
នៅថ្ងៃទីមួយនៃខែទីមួយ ក្នុងឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយមួយឆ្នាំ ទឹកបានរីងអស់ពីផែនដី។ លោកណូអេបើកដំបូលទូកធំក៏ឃើញថាដីគោកអស់ហើយ។