លោកុប្បត្តិ 46:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រុសរបស់លោកសាប់យូឡូនមាន សេរែក អេឡូន និងយ៉ាលាល។ ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់សាប់យូឡូន មានសេរែត អេឡូន និងយ៉ាលាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់សាប់យូឡូន គឺសេរែក អេឡូន និងយ៉ាលាល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់សាប់យូល៉ូន គឺសេរែក អេឡូន នឹងយ៉ាលាល អាល់គីតាប កូនប្រុសរបស់សាប់យូឡូនមាន សេរែក អេឡូន និងយ៉ាលាល។ |
លោកទាំងនោះជាកូនដែលលោកស្រីលេអាបានបង្កើតជូនលោកយ៉ាកុប នៅស្រុកប៉ាដាន់-អើរ៉ាម។ ក្រៅពីលោកទាំងនេះនៅមាននាងឌីណាដែរ។ កូន និងចៅប្រុសស្រីរបស់លោកស្រីលេអាមានទាំងអស់សាមសិបបីនាក់។
សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ ព្រមទាំងនាវាចតនៅតាមកំពង់ផែ ព្រំប្រទល់របស់សាប់យូឡូន លាតសន្ធឹងរហូតទៅដល់ក្រុងស៊ីដូន។
កូនរបស់លោកអ៊ីស្រាអែល មានរាយនាមដូចតទៅ: រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូឡូន