ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 45:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​មាន​ប្រសាសន៍​ថា៖ «បាន​ហើយ ពុក​ជឿ! យ៉ូសែប​កូន​ប្រុស​ឪពុក​នៅ​រស់​នៅ​ឡើយ! ពុក​ចង់​ទៅ​ជួប​មុខ​វា មុន​នឹង​ពុក​លា​ចាក​លោក​នេះ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ៊ីស្រាអែល​និយាយថា​៖ “គ្រប់គ្រាន់​ហើយ​! យ៉ូសែប​កូនប្រុស​របស់យើង​នៅរស់​នៅឡើយ យើង​នឹង​ទៅ​មើល​វា​មុន​យើង​ស្លាប់”៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «បាន​ហើយ ពុក​ជឿ​ហើយ យ៉ូសែប​កូន​ពុក​នៅ​រស់​មែន ពុក​នឹង​ទៅ​ជួប​វា មុន​នឹង​ពុក​ស្លាប់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​អ៊ីស្រាអែល​និយាយ​ថា ប៉ុណ្ណេះ​ជឿ​ហើយ យ៉ូសែប​កូន​អញ​នៅ​រស់​មែន អញ​នឹង​ទៅ​ឲ្យ​ឃើញ​វា​មុន​ដែល​អញ​ស្លាប់។

សូមមើលជំពូក

អាល់គីតាប

ហើយ​និយាយ​ថា៖ «បាន​ហើយ ពុក​ជឿ! យូសុះ​កូន​ប្រុស​ឪពុក​នៅ​រស់​នៅ​ឡើយ! ពុក​ចង់​ទៅ​ជួប​មុខ​វា មុន​នឹង​ពុក​លា​ចាក​លោក​នេះ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 45:28
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ក៏​ជម្រាប​ជូន​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូសែប​បាន​ផ្ដាំ​មក។ ពេល​ឃើញ​រទេះ​ដែល​លោក​យ៉ូសែប​បញ្ជូន​មក ដើម្បី​ដឹក​លោក​ទៅ​ស្រុក​អេស៊ីប លោក​យ៉ាកុប ជា​ឪពុក ក៏​ភ្ញាក់​ស្មារតី​ឡើង​វិញ


លោក​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ទៅ ដោយ​យក​អ្វីៗ​ទាំង​អស់ ដែល​លោក​មាន​ទៅ​ជា​មួយ​ផង។ លុះ​ទៅ​ដល់​បៀរ‌សេបា លោក​បាន​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​លោក​អ៊ីសាក ជា​ឪពុក។


លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ឥឡូវ​នេះ បើ​ពុក​ស្លាប់​ក៏​អស់​ចិត្ត​ដែរ ព្រោះ​ពុក​បាន​ជួប​មុខ​កូន​វិញ និង​ឃើញ​ថា​កូន​នៅ​មាន​ជីវិត​នៅ​ឡើយ!»។