ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឲ្យគេស្ដាប់គ្នាទៅវិញទៅមកបានទៀត»។
លោកុប្បត្តិ 42:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពុំដឹងថា លោកយ៉ូសែបស្ដាប់បានទាំងអស់ទេ ដ្បិតពេលលោកនិយាយជាមួយពួកគេ មានអ្នកបកប្រែជូន។ ព្រះគម្ពីរខ្មែរសាកល ពួកគេមិនដឹងថាយ៉ូសែបស្ដាប់បាននោះទេ ពីព្រោះមានអ្នកបកប្រែរវាងពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមិនដឹងថា លោកយ៉ូសែបស្តាប់បានទេ ព្រោះមានអ្នកបកប្រែជូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមិនដឹងថាយ៉ូសែបស្តាប់បានទេ ពីព្រោះមានអ្នកបកភាសាឲ្យ អាល់គីតាប ពួកគេពុំដឹងថា យូសុះស្តាប់បានទាំងអស់ទេ ដ្បិតពេលគាត់និយាយជាមួយពួកគេ មានអ្នកបកប្រែជូន។ |
ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឲ្យគេស្ដាប់គ្នាទៅវិញទៅមកបានទៀត»។
លោករូបេនពោលថា៖ «បងបានប្រាប់ឯងរាល់គ្នាហើយថា កុំសម្លាប់ប្អូនយើងឲ្យសោះ តែឯងរាល់គ្នាពុំព្រមស្ដាប់ទេ។ ឥឡូវនេះ យើងត្រូវរងទុក្ខទោស ព្រោះតែយើងបានបង្ហូរឈាមប្អូនរបស់យើង»។
លោកយ៉ូសែបចេញពីពួកគេបន្តិច ដើម្បីទៅពួនយំ រួចលោកវិលមកនិយាយជាមួយពួកគេវិញ។ លោកយ៉ូសែបបានយកលោកស៊ីម្មានចេញពីចំណោមបងៗ ទៅដាក់គុកនៅមុខពួកគេទាំងអស់គ្នា។
បងៗបានឃើញប្អូនផ្ទាល់នឹងភ្នែក ប្អូនបេនយ៉ាមីនក៏បានឃើញផ្ទាល់នឹងភ្នែកដែរថា គឺពិតជាខ្ញុំហ្នឹងហើយ ដែលកំពុងតែនិយាយជាមួយបងៗ។
ដូច្នេះ យើងជាទូតរបស់ព្រះគ្រិស្ត គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនតាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រិស្តថា ទុកឲ្យព្រះជាម្ចាស់សម្រុះសម្រួលបងប្អូនឲ្យជានានឹងព្រះអង្គវិញទៅ។