រីឯនាងស៊ីឡាវិញ នាងបង្កើតបានកូនឈ្មោះទូបាល-កាអ៊ីន ជាបុព្វបុរសរបស់ពួកជាងលង្ហិន និងជាងដែក។ ប្អូនស្រីរបស់លោកទូបាល-កាអ៊ីន ឈ្មោះនាងណាអាម៉ា។
លោកុប្បត្តិ 4:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាម៉េកនិយាយទៅកាន់ភរិយាទាំងពីរថា៖ «អដា និងស៊ីឡាអើយ ចូរស្ដាប់សម្ដីខ្ញុំ! ភរិយារបស់ឡាម៉េកអើយ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំនិយាយ! ខ្ញុំបានសម្លាប់មនុស្សម្នាក់ ព្រោះតែគេធ្វើឲ្យខ្ញុំមានមុខរបួសមួយ ហើយខ្ញុំបានសម្លាប់ក្មេងម្នាក់ ព្រោះតែស្នាមជាំមួយ។ ព្រះគម្ពីរខ្មែរសាកល ឡាមេកនិយាយនឹងពួកប្រពន្ធរបស់គាត់ថា៖ “អ័ដា និងស៊ីឡាអើយ ចូរស្ដាប់សំឡេងរបស់ខ្ញុំ! ពួកប្រពន្ធរបស់ឡាមេកអើយ ចូរផ្ទៀងត្រចៀកនឹងពាក្យរបស់ខ្ញុំ! ដ្បិតខ្ញុំបានសម្លាប់មនុស្សប្រុសម្នាក់ដោយសារវាធ្វើឲ្យខ្ញុំរងរបួស ខ្ញុំបានសម្លាប់កំលោះម្នាក់ដោយសារវាវាយខ្ញុំឲ្យជាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឡាមេកនិយាយទៅប្រពន្ធទាំងពីរថា៖ «ម្នាលអ័ដា និងស៊ីឡាអើយ សូមស្តាប់ពាក្យខ្ញុំ ឱនាងជាប្រពន្ធរបស់ឡាមេកអើយ ចូរផ្ទៀងត្រចៀកស្តាប់សេចក្ដីដែលខ្ញុំនិយាយ ខ្ញុំបានសម្លាប់មនុស្សម្នាក់ ព្រោះគេបានធ្វើឲ្យខ្ញុំមានរបួស គឺកំលោះម្នាក់ ដែលបានវាយខ្ញុំឲ្យមានស្នាមជាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯឡាមេក គាត់និយាយទៅប្រពន្ធទាំងពីរថា ម្នាលអ័ដានឹងស៊ីឡាអើយ ចូរស្តាប់ពាក្យអញចុះ ឱប្រពន្ធឡាមេករាល់គ្នាអើយ ចូរផ្ទៀងត្រចៀកស្តាប់ពាក្យអញចុះ ដ្បិតអញបានសំឡាប់មនុស្សម្នាក់ ពីព្រោះវាបានធ្វើឲ្យអញមានរបួស គឺជាមនុស្សកំឡោះម្នាក់ ដោយហេតុវាបានវាយអញឲ្យជាំ អាល់គីតាប ឡាម៉េកនិយាយទៅកាន់ភរិយាទាំងពីរថា៖ «អដា និងស៊ីឡាអើយ ចូរស្តាប់សំដីខ្ញុំ! ភរិយារបស់ឡាម៉េកអើយ ចូរផ្ទៀងត្រចៀកស្តាប់សេចក្តីដែលខ្ញុំនិយាយ! ខ្ញុំបានសម្លាប់មនុស្សម្នាក់ ព្រោះតែគេធ្វើឲ្យខ្ញុំមានមុខរបួសមួយ ហើយខ្ញុំបានសម្លាប់ក្មេងម្នាក់ ព្រោះតែស្នាមជាំមួយ។ |
រីឯនាងស៊ីឡាវិញ នាងបង្កើតបានកូនឈ្មោះទូបាល-កាអ៊ីន ជាបុព្វបុរសរបស់ពួកជាងលង្ហិន និងជាងដែក។ ប្អូនស្រីរបស់លោកទូបាល-កាអ៊ីន ឈ្មោះនាងណាអាម៉ា។
កុំសងសឹកឲ្យសោះ ហើយក៏មិនត្រូវចងគំនុំនឹងជនរួមឈាមរបស់អ្នកដែរ។ ចូរស្រឡាញ់អ្នកដទៃឲ្យបានដូចស្រឡាញ់ខ្លួនឯង។ យើងជាព្រះអម្ចាស់។
លោកបាឡាមក៏ថ្លែងដូចតទៅ៖ បពិត្រព្រះរាជាបាឡាក់ សូមប្រុងប្រៀបព្រះសណ្ដាប់! បពិត្រព្រះរាជបុត្ររបស់ព្រះបាទស៊ីបព័រ សូមផ្ទៀងព្រះកាណ៌ស្ដាប់!
ការសងសឹកស្រេចតែលើយើង យើងនឹងតបទៅពួកគេវិញ នៅពេលពួកគេជំពប់ដួល! ដ្បិតថ្ងៃវេទនាជិតមកដល់ហើយ ថ្ងៃអន្សារបស់ពួកគេនៅជិតបង្កើយ។
ពេលលោកយ៉ូថាមទទួលដំណឹងនេះ លោកក៏ឡើងទៅលើកំពូលភ្នំកេរិស៊ីម ទាំងស្រែកយ៉ាងអស់ទំហឹងថា៖ «ពួកអ្នកមុខអ្នកការនៅក្រុងស៊ីគែមអើយ សូមស្ដាប់ខ្ញុំ ហើយសូមព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ អ្នករាល់គ្នាដែរ!