អ៊ីស្មាអែលរស់នៅក្នុងវាលរហោស្ថានស្រុកប៉ារ៉ាន ហើយម្ដាយក៏ដណ្ដឹងកូនស្រីជាតិអេស៊ីបម្នាក់មកឲ្យធ្វើជាភរិយា។
លោកុប្បត្តិ 38:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយូដាបានដណ្ដឹងនារីម្នាក់ ឈ្មោះតាម៉ារ មកឲ្យធ្វើជាភរិយារបស់អ៊ើរ ជាកូនច្បងរបស់គាត់។ ព្រះគម្ពីរខ្មែរសាកល យូដាយកប្រពន្ធឲ្យអ៊ើរកូនច្បងរបស់គាត់ នាងឈ្មោះតាម៉ារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយូដាដណ្ដឹងប្រពន្ធឲ្យអ៊ើរ ជាកូនច្បងគាត់ នាងឈ្មោះតាម៉ារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យូដាក៏យកប្រពន្ធឲ្យអ៊ើរជាកូនច្បង នាងនោះឈ្មោះតាម៉ារ អាល់គីតាប យូដាបានដណ្តឹងនារីម្នាក់ ឈ្មោះតាម៉ារ មកឲ្យធ្វើជាភរិយារបស់អ៊ើរ ជាកូនច្បងរបស់គាត់។ |
អ៊ីស្មាអែលរស់នៅក្នុងវាលរហោស្ថានស្រុកប៉ារ៉ាន ហើយម្ដាយក៏ដណ្ដឹងកូនស្រីជាតិអេស៊ីបម្នាក់មកឲ្យធ្វើជាភរិយា។
ហើយស្បថដោយយកព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្ដឹងកូនស្រីរបស់ជនជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ
នាងមានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “សេឡា”។ ពេលនាងសម្រាលកូននោះ លោកយូដារស់នៅភូមិកេស៊ីប។
អ៊ើរដែលជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ទៅ។
លោកយូដា និងនាងតាម៉ារបង្កើតលោកពេរេស និងលោកសេរ៉ាស លោកពេរេសបង្កើតលោកហេស្រុន លោកហេស្រុនបង្កើតលោកអើរ៉ាម