កូនប្រុសរបស់លោកយូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អ៊ើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។
លោកុប្បត្តិ 38:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងមានផ្ទៃពោះ សម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “អ៊ើរ”។ ព្រះគម្ពីរខ្មែរសាកល នាងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់; យូដាក៏ដាក់ឈ្មោះកូននោះថា អ៊ើរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងក៏មានទម្ងន់ បង្កើតបានកូនប្រុសមួយ រួចឪពុកដាក់ឈ្មោះកូននោះថា "អ៊ើរ"។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក៏មានទំងន់បង្កើតបានកូនប្រុស១ គាត់ឲ្យឈ្មោះថា អ៊ើរ អាល់គីតាប នាងមានផ្ទៃពោះ សំរាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “អ៊ើរ”។ |
កូនប្រុសរបស់លោកយូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អ៊ើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។
កូនរបស់លោកយូដាមាន អ៊ើរ អូណាន់ និងសេឡា ។ អ្នកទាំងបីនេះជាកូនកើតពីស្ត្រីសាសន៍កាណាន ដែលត្រូវជាកូនស្រីរបស់លោកស៊ូអា។ លោកអ៊ើរដែលជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ទៅ។
កូនរបស់លោកយូដាមានអ៊ើរ និងអូណាន ក៏ប៉ុន្តែ អ្នកទាំងពីរបានស្លាប់នៅស្រុកកាណាន។