ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 32:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​អ៊ីស្រា‌អែល​មិន​បរិភោគ​សាច់​ចន្លក នៅ​ត្រង់​ចង្កេះ​សត្វ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​វាយ​ចំ​ចន្លក​ចង្កេះ​របស់​លោក​យ៉ាកុប។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហេតុនេះហើយបានជា​កូនចៅ​អ៊ីស្រាអែល​មិន​ហូប​សរសៃពួរ​ដែល​នៅត្រង់​សន្លាក់​ត្រគាក​រហូតដល់​សព្វថ្ងៃនេះ ដ្បិត​បុរសនោះ​បាន​ពាល់​ត្រង់​សន្លាក់​ត្រគាក​របស់​យ៉ាកុប គឺ​ត្រង់​សរសៃពួរ​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នេះ​ហើយ​បាន​ជា​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បរិ‌ភោគ​សាច់​ត្រគាក ដែល​នៅ​ត្រង់​សន្លាក់​ត្រគាក រហូត​ដល់​សព្វ‌ថ្ងៃ ព្រោះ​ព្រះ​បាន​វាយ​ត្រង់​សាច់​សន្លាក់​ត្រគាក​របស់​លោក​យ៉ាកុប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ​បាន​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​មិន​ដែល​ស៊ី​សាច់​ត្រគាក ដែល​នៅ​ត្រង់​សន្លាក់​ត្រគាក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ពី​ព្រោះ​ទ្រង់​បាន​ពាល់​សាច់​ត្រង់​សន្លាក់​ត្រគាក​របស់​យ៉ាកុប។

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ​ហើយ​បាន​ជា​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​អ៊ីស្រ‌អែល​មិន​បរិភោគ​សាច់​ចន្លក នៅ​ត្រង់​ចង្កេះ​សត្វ​ឡើយ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 32:32
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​បុរស​នោះ​ឃើញ​ថា​ពុំ​អាច​ឈ្នះ​លោក​យ៉ាកុប​បាន ក៏​វាយ​លោក​ចំ​ចង្កេះ។ លោក​យ៉ាកុប​ក៏​ថ្លោះ​ចង្កេះ នៅ​ពេល​បោក‌ចំបាប់​គ្នា​នោះ។


ពេល​លោក​យ៉ាកុប​ឆ្លង​ពី​កន្លែង​ព្នីអែល​ទៅ​នោះ ថ្ងៃ​បាន​រះ​ឡើង​ហើយ។ លោក​ដើរ​ខ្ញើចៗ ព្រោះ​ថ្លោះ​ចង្កេះ។


លោក​យ៉ាកុប​ងើប​មុខ​ឡើង ឃើញ​លោក​អេសាវ​មក​ដល់ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង លោក​ក៏​ចែក​កូន​ឲ្យ​លោក​ស្រី​លេអា លោក​ស្រី​រ៉ាជែល និង​ស្ត្រី​បម្រើ​ទាំង​ពីរ។


ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​សង់​ក្រុង​ស៊ី‌គែម នៅ​លើ​ភ្នំ​អេប្រាអ៊ីម ដើម្បី​គង់​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​បាន​ចេញ​ពី​ស៊ី‌គែម​ទៅ​សង់​ក្រុង​ពេនួល។


លោក​គេឌាន​ចេញ​ពី​ទី​នោះ ឡើង​ទៅ​ក្រុង​ពេនួល ហើយ​សុំ​អាហារ​អ្នក​ក្រុង​នោះ​ដូច​សុំ​អ្នក​ក្រុង​សិកូត​ដែរ តែ​ពួក​គេ​ឆ្លើយ​មក​លោក​វិញ​តាម​របៀប​ដដែល។


ហេតុ​នេះ​ហើយ​បាន​ជា​រហូត​មក​ទល់​សព្វ​ថ្ងៃ ពួក​បូជា‌ចារ្យ​របស់​ព្រះ‌ដាកុន និង​អស់​អ្នក​ដែល​ចូល​ក្នុង​វិហារ​ព្រះ‌ដាកុន មិន​ហ៊ាន​ដើរ​ជាន់​មាត់​ទ្វារ​វិហារ​នេះ​ឡើយ។