ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 32:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​បុរស​នោះ​ឃើញ​ថា​ពុំ​អាច​ឈ្នះ​លោក​យ៉ាកុប​បាន ក៏​វាយ​លោក​ចំ​ចង្កេះ។ លោក​យ៉ាកុប​ក៏​ថ្លោះ​ចង្កេះ នៅ​ពេល​បោក‌ចំបាប់​គ្នា​នោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​ឃើញ​ថា​មិនអាច​ឈ្នះ​យ៉ាកុប​បាន បុរសនោះ​ក៏​ពាល់​ត្រង់​សន្លាក់​ត្រគាក​គាត់ នោះ​សន្លាក់​ត្រគាក​យ៉ាកុប​ក៏​ថ្លោះ ខណៈដែល​បោកចំបាប់​គ្នា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​បុរស​នោះ​ឃើញ​ថា ពុំ​បាន​ឈ្នះ​លោក​យ៉ាកុប​ទេ នោះ​ក៏​វាយ​លោក​ត្រង់​សន្លាក់​ត្រគាក ហើយ​សន្លាក់​ត្រគាក​របស់​លោក​យ៉ាកុប​ក៏​ថ្លស់​នៅ​ពេល​បោក​ចំបាប់​គ្នា​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​អ្នក​នោះ​ឃើញ​ថា​មិន​ឈ្នះ​គាត់​ទេ នោះ​ក៏​ពាល់​ត្រង់​សន្លាក់​ត្រគាក​គាត់ ហើយ​សន្លាក់​ត្រគាក​ក៏​ថ្លស់​ក្នុង​ខណ​ដែល​កំពុង​តែ​ចំបាប់​គ្នា​នោះ

សូមមើលជំពូក

អាល់គីតាប

កាល​បុរស​នោះ​ឃើញ​ថា ពុំ​អាច​ឈ្នះ​យ៉ាកកូប​បាន ក៏​វាយ​គាត់​ចំ​ចង្កេះ។ យ៉ាកកូប​ក៏​ថ្លោះ​ចង្កេះ​នៅ​ពេល​បោក​ចំបាប់​គ្នា​នោះ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 32:25
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រញាប់‌ប្រញាល់​រត់​ឲ្យ​ដល់​ក្រុង​នោះ​ចុះ ដ្បិត​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​មុន​លោក​ទៅ​ដល់​ឡើយ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា «សូអារ» ។


លោក​យ៉ាកុប​នៅ​តែ​ម្នាក់​ឯង។ ពេល​នោះ មាន​បុរស​ម្នាក់​មក​បោក‌ចំបាប់​ជា​មួយ​លោក​រហូត​ដល់​ភ្លឺ។


បុរស​នោះ​ពោល​ថា៖ «ទុក​ឲ្យ​ខ្ញុំ​ចេញ​ទៅ​វិញ ដ្បិត​ភ្លឺ​ហើយ»។ លោក​តប​វិញ​ថា៖ «ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់​តែ​ឲ្យ​ពរ​ខ្ញុំ​សិន»។


ហេតុ​នេះ​ហើយ​បាន​ជា​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​អ៊ីស្រា‌អែល​មិន​បរិភោគ​សាច់​ចន្លក នៅ​ត្រង់​ចង្កេះ​សត្វ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​វាយ​ចំ​ចន្លក​ចង្កេះ​របស់​លោក​យ៉ាកុប។


កូន​ចៅ​យ៉ាកុប! ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ! អ្នក​ទន់​ខ្សោយ​ប្រៀប​បាន​នឹង​ដង្កូវ​មែន តែ​កុំ​ភ័យ​ខ្លាច​អ្វី យើង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​ជួយ​អ្នក និង​លោះ​អ្នក​ជា​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


រីឯ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ព្រះ​ដែល​បាន​បង្កើត​ជន‌ជាតិ​នេះ​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​ចង់​សាក​សួរ​យើង អំពី​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ នៅ​ពេល​អនាគត សម្រាប់​កូន​ចៅ​របស់​យើង​ឬ? អ្នក​រាល់​គ្នា​ចង់​បញ្ជា​យើង​អំពី​កិច្ចការ ដែល​យើង​ត្រូវ​ធ្វើ​ឬ?


ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ។ វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​គេ​នៅ​ទន់​ខ្សោយ ព្រោះ​និស្ស័យ​លោកីយ៍»។


ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ​ទៅ​អធិស្ឋាន*​ជា​លើក​ទី​បី ហើយ​ទូល‌អង្វរ​ដោយ​ពាក្យ​ដដែល។