លោកុប្បត្តិ 31:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់ចូលទៅក្នុងជំរំរបស់លោកយ៉ាកុប ជំរំរបស់លោកស្រីលេអា និងជំរំរបស់ស្ត្រីបម្រើទាំងពីរ តែរកមិនឃើញអ្វីសោះ។ គាត់ចេញពីជំរំរបស់លោកស្រីលេអា ចូលទៅក្នុងជំរំរបស់លោកស្រីរ៉ាជែល។ ព្រះគម្ពីរខ្មែរសាកល ឡាបាន់ក៏ចូលទៅក្នុងរោងរបស់យ៉ាកុប រោងរបស់លេអា និងរោងរបស់បាវបម្រើស្រីទាំងពីរ ប៉ុន្តែរកមិនឃើញសោះ។ បន្ទាប់មក គាត់ចេញពីរោងរបស់លេអា ហើយចូលទៅក្នុងរោងរបស់រ៉ាជែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកឡាបាន់ក៏ចូលទៅក្នុងជំរំរបស់លោកយ៉ាកុប ទៅក្នុងជំរំរបស់នាងលេអា និងទៅក្នុងជំរំរបស់ស្រីបម្រើទាំងពីរ តែរកមិនឃើញសោះ។ គាត់ចេញពីជំរំរបស់នាងលេអា ចូលទៅក្នុងជំរំរបស់នាងរ៉ាជែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឡាបាន់ក៏ចូលទៅក្នុងត្រសាលយ៉ាកុប ត្រសាលលេអា នឹងត្រសាលរបស់បាវស្រីទាំង២ រកមិនឃើញសោះ រួចគាត់ចេញពីត្រសាលលេអាចូលទៅក្នុងត្រសាលរ៉ាជែល អាល់គីតាប ឡាបាន់ចូលទៅក្នុងជំរំរបស់យ៉ាកកូប ជំរំរបស់លេអា និងជំរំរបស់ស្ត្រីបម្រើទាំងពីរ តែរកមិនឃើញអ្វីសោះ។ គាត់ចេញពីជំរំរបស់លេអា ចូលទៅក្នុងជំរំរបស់រ៉ាជែល។ |
លោកអ៊ីសាកនាំនាងរេបិកាចូលទៅក្នុងជំរំ ដែលលោកស្រីសារ៉ា ជាម្ដាយ ធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្ដាយស្លាប់។
ប្រសិនបើលោកឪពុករកឃើញរូបព្រះរបស់លោកឪពុកនៅជាមួយនរណា អ្នកនោះនឹងត្រូវទទួលទោសដល់ជីវិត! សូមលោកឪពុកឆែកមើលអស់អ្នកដែលនៅជាមួយខ្ញុំ ដោយមានបងប្អូនយើងនៅទីនេះជាសាក្សីស្រាប់ ហើយអ្វីៗដែលជារបស់លោកឪពុក សូមអញ្ជើញយកទៅវិញចុះ»។ លោកយ៉ាកុបពុំដឹងថា លោកស្រីរ៉ាជែលបានលួចយករូបព្រះទាំងនោះទេ។
លោកស្រីរ៉ាជែលបានយករូបព្រះទាំងនោះដាក់នៅក្រោមកែបអូដ្ឋ ហើយអង្គុយពីលើ។ លោកឡាបាន់ឆែកមើលជំរំទាំងមូល តែរកមិនឃើញអ្វីទេ។