ពេលនោះ លោកឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ លោកស្រីរ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។
លោកុប្បត្តិ 31:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ បើថាកូនរត់ចេញមក ព្រោះតែនឹកញាតិសន្ដានឪពុករបស់កូននោះ មិនអីទេ ចុះហេតុដូចម្ដេចបានជាលួចយករូបព្រះរបស់ពុកមកដែរ?»។ ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ ដោយសារឯងនឹកផ្ទះរបស់ឪពុកឯងយ៉ាងខ្លាំង ឯងត្រូវចាកចេញមែន អីចឹងទៅចុះ ប៉ុន្តែម្ដេចក៏លួចរូបព្រះរបស់យើងដូច្នេះ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ឯងបានចេញមក ព្រោះតែឯងនឹករឭកផ្ទះឪពុកឯងខ្លាំងពេក តែហេតុអ្វីបានជាឯងលួចយករូបព្រះរបស់ពុកមកដែរ?» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ ឯងបានចេញមក ពីព្រោះតែឯងរឭកដល់ផ្ទះឪពុកឯងខ្លាំងពេក តែហេតុអ្វីបានជាឯងលួចយកព្រះរបស់អញមកផង អាល់គីតាប ឥឡូវនេះ បើថាកូនរត់ចេញមក ព្រោះតែនឹកញាតិសន្តានឪពុករបស់កូននោះ មិនអីទេ ចុះហេតុដូចម្តេចបានជាលួចយករូបព្រះរបស់ពុកមកដែរ?»។ |
ពេលនោះ លោកឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ លោកស្រីរ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។
លោកយ៉ាកុបឆ្លើយទៅលោកឡាបាន់វិញថា៖ «ខ្ញុំធ្វើដូច្នេះមកពីភ័យពេក ខ្លាចក្រែងលោកឪពុកដណ្ដើមយកកូនស្រីរបស់លោកឪពុកពីខ្ញុំ។
លោកយ៉ាកុបមានប្រសាសន៍ទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មាន ដែលអ្នករាល់គ្នាមានបោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ* ហើយផ្លាស់សម្លៀកបំពាក់ទៅ។
ពេលបាក់ទ័ពរត់ទៅ កងទ័ពភីលីស្ទីនបានបោះបង់ចោលរូបព្រះរបស់គេ នៅនឹងកន្លែង។ ព្រះបាទដាវីឌ និងពលទាហានបានប្រមូលយករូបព្រះទាំងនោះ។
នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជាព្រះអម្ចាស់ យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។
ព្រមទាំងយកព្រះរបស់គេទៅដុតឲ្យវិនាសសូន្យថែមទៀតផង។ ប៉ុន្តែ ព្រះទាំងនោះមិនមែនជាព្រះទេ គឺគ្រាន់តែជារូបឈើ ឬថ្ម ដែលជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។
ចូរប្រាប់ពួកគេថា ព្រះទាំងឡាយដែលពុំបានបង្កើតផ្ទៃមេឃ និងផែនដី មុខជាត្រូវវិនាសបាត់សូន្យពីផែនដី និងពីក្រោមមេឃនេះពុំខាន។
យើងនឹងដុតកម្ទេចវិហាររបស់ព្រះនានានៃស្រុកអេស៊ីប គឺនេប៊ូក្នេសានឹងដុតកម្ទេចរូបបដិមាទាំងនោះ ហើយនាំយកខ្លះទៅជាជយភណ្ឌផង។ នេប៊ូក្នេសានឹងរឹបអូសយកអ្វីៗចេញអស់ពីស្រុកអេស៊ីប ដូចគេយកចៃចេញពីអាវរោមសត្វដែរ។ បន្ទាប់មក នេប៊ូក្នេសាចាកចេញទៅវិញ ដោយសុខសាន្ត។
ពេលស្ដេចស្រុកបាប៊ីឡូនមកដល់ត្រង់ផ្លូវបំបែក ហើយគន់គូរចង់ដឹងផ្លូវដែលត្រូវទៅ ដោយអង្រួនព្រួញផ្សង និងសួរគ្រូ ។
លោកហូបាប់តបថា៖ «ខ្ញុំមិនទៅទេ គឺខ្ញុំទៅស្រុករបស់ខ្ញុំ ជួបជុំនឹងក្រុមញាតិរបស់ខ្ញុំវិញ»។
ពេលនោះ ជនជាតិអេស៊ីបបញ្ចុះសពកូនច្បងទាំងអស់របស់ពួកគេ ដែលព្រះអម្ចាស់ប្រហារ។ ធ្វើដូច្នេះ ព្រះអម្ចាស់បានវិនិច្ឆ័យទោសព្រះទាំងឡាយរបស់ជនជាតិអេស៊ីប។
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ពីដើម បុព្វបុរសរបស់អ្នករាល់គ្នា គឺថេរ៉ា ជាឪពុករបស់អប្រាហាំ និងណាហ៊រ រស់នៅខាងនាយទន្លេអឺប្រាត ហើយគោរពបម្រើព្រះដទៃ។
បុរសទាំងប្រាំនាក់ដែលបានមកស៊ើបការណ៍ នាំគ្នាចូលទៅក្នុងផ្ទះ យករូបសំណាក រូបបដិមា និងរូបព្រះផ្សេងៗ ព្រមទាំងរូបចម្លាក់ធ្វើពីប្រាក់ទៀតផង។ ពេលនោះ បូជាចារ្យឈរនៅមាត់ច្រកជាមួយទាហានទាំងប្រាំមួយរយនាក់។
លោកមីកាឆ្លើយទៅពួកគេថា៖ «អ្នករាល់គ្នាលួចយកព្រះទាំងឡាយដែលខ្ញុំបានធ្វើ ថែមទាំងនាំបូជាចារ្យរបស់ខ្ញុំមកផង គឺគ្មានទុកអ្វីឲ្យនៅសល់សោះ ហើយអ្នករាល់គ្នាហ៊ានសួរខ្ញុំថាមានការអ្វីទៀតឬ?»។
លោកយ៉ូអាសឆ្លើយទៅអស់អ្នកដែលនៅក្បែរលោកថា៖ «តើបងប្អូនឬដែលត្រូវមកតវ៉ាជំនួសព្រះបាល? តើបងប្អូនឬដែលជាអ្នកសង្គ្រោះព្រះបាល? អ្នកណាតវ៉ាជំនួសព្រះបាល អ្នកនោះនឹងត្រូវស្លាប់មុនព្រឹកស្អែក។ បើព្រះបាលពិតជាព្រះមែន ទុកឲ្យលោកតវ៉ាខ្លួនឯងផ្ទាល់ទៅ ព្រោះគេបានរំលំអាសនៈរបស់លោក!»។