ពេលនោះ បុរស និងភរិយារបស់គាត់នៅខ្លួនទទេទាំងពីរនាក់ ប៉ុន្តែ គេមិនអៀនខ្មាសទេ។
លោកុប្បត្តិ 3:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ទូលព្រះអង្គវិញថា៖ «ទូលបង្គំបានឮព្រះសូរសៀងរបស់ព្រះអង្គនៅក្នុងសួនឧទ្យាន ទូលបង្គំភ័យណាស់ ព្រោះទូលបង្គំនៅខ្លួនទទេ ហេតុនេះហើយបានជាទូលបង្គំពួន»។ ព្រះគម្ពីរខ្មែរសាកល គាត់ក៏ទូលថា៖ “ទូលបង្គំបានឮសូរព្រះអង្គនៅក្នុងសួន ទូលបង្គំក៏ខ្លាច ពីព្រោះទូលបង្គំនៅខ្លួនទទេ បានជាទូលបង្គំពួន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ទូលឆ្លើយថា៖ «ទូលបង្គំបានឮសំឡេងព្រះអង្គនៅក្នុងសួនច្បារ ទូលបង្គំភ័យខ្លាច ព្រោះទូលបង្គំនៅខ្លួនទទេ ហើយទូលបង្គំក៏ពួន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ទូលឆ្លើយថា ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ អាល់គីតាប គាត់ឆ្លើយទៅកាន់អុលឡោះវិញថា៖ «ខ្ញុំបានឮសំឡេងទ្រង់ នៅក្នុងសួនឧទ្យាន ខ្ញុំភ័យណាស់ ព្រោះខ្ញុំនៅខ្លួនទទេ ហេតុនេះហើយបានជាខ្ញុំពួន»។ |
ពេលនោះ បុរស និងភរិយារបស់គាត់នៅខ្លួនទទេទាំងពីរនាក់ ប៉ុន្តែ គេមិនអៀនខ្មាសទេ។
ព្រះអង្គមានព្រះបន្ទូលថា៖ «នរណាប្រាប់អ្នកឲ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។
ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយដឹងថា គេនៅខ្លួនទទេ។ អ្នកទាំងពីរក៏បេះស្លឹកល្វាមកខ្ទាស់ធ្វើជាប៉ឹងបិទបាំងកាយ។
ហេតុនេះហើយបានជាខ្ញុំភ័យតក់ស្លុត នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ពេលណាខ្ញុំរិះគិតដូច្នេះ ខ្ញុំភ័យខ្លាចព្រះអង្គកាន់តែខ្លាំងឡើងៗ។
ខ្ញុំមិនដែលលាក់អំពើទុច្ចរិតរបស់ខ្ញុំ ដូចមនុស្សឯទៀតៗ ដែលបង្កប់កំហុសទុកនៅក្នុងចិត្ត។
រូបកាយទូលបង្គំភ័យញាប់ញ័រ ដោយកោតខ្លាចព្រះអង្គ ទូលបង្គំភ័យខ្លាចវិន័យរបស់ព្រះអង្គ។
ប្រជាជនទាំងមូលបានឮស្នូរផ្គរលាន់ និងសំឡេងត្រែ ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងពីភ្នំ។ ពួកគេភ័យញ័ររន្ធត់ ហើយឈរពីចម្ងាយ។
ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «សូមលោកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្ដាប់លោក។ ប៉ុន្តែ សូមកុំឲ្យព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់» ។
យើងជាព្រះដែលឪពុកអ្នកតែងគោរពបម្រើ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប»។ លោកម៉ូសេខ្ទប់មុខ ព្រោះមិនហ៊ានមើលព្រះជាម្ចាស់។
លោកម៉ូសេឃើញថា លោកអើរ៉ុនបណ្ដោយឲ្យប្រជាជនធ្វើអ្វីតាមអំពើចិត្ត ជាហេតុនាំឲ្យសត្រូវមើលងាយ។
នៅក្រុងស៊ីយ៉ូន មនុស្សបាបនាំគ្នាញ័ររន្ធត់ ពួកទមិឡនឹងភ័យតក់ស្លុត ទាំងពោលថា: “ក្នុងចំណោមពួកយើង តើនរណាអាចរស់នៅ ក្បែរភ្លើងដ៏សន្ធោសន្ធៅនេះបាន? តើនរណាអាចរស់នៅក្បែរគុកភ្លើង ដែលឆេះអស់កល្បជានិច្ចនេះបាន?”។
មនុស្សម្នានឹងឃើញកេរខ្មាសរបស់អ្នក គេនឹងឃើញភាពអាម៉ាស់របស់អ្នក យើងនឹងសងសឹកអ្នក យើងនឹងប្រហារអ្នក ឥតមាននរណាឃាត់យើងបានឡើយ។
តើនរណាធ្វើឲ្យអ្នកភ័យខ្លាច រហូតដល់អ្នកក្បត់ចិត្តយើង ហើយលែងរវីរវល់នឹកនាដល់យើងបែបនេះ? អ្នកឈប់ស្រឡាញ់យើងដូច្នេះ មកពីយើងនៅស្ងៀមយូរពេកឬ?
ហេតុនេះ សូមកុំបណ្ដោយឲ្យយើងខ្ញុំស្លាប់ឡើយ ដ្បិតភ្លើងដ៏សន្ធោសន្ធៅនោះនឹងឆាបឆេះយើងខ្ញុំ។ ប្រសិនបើយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងតទៅមុខទៀត យើងខ្ញុំមុខជាស្លាប់មិនខាន។
ហេតុនេះ ប្រសិនបើចិត្តគំនិតរបស់យើងដាក់ទោសយើង នោះព្រះជាម្ចាស់ដែលធំជាងចិត្តរបស់យើង ព្រះអង្គឈ្វេងយល់ទាំងអស់។
(«មើល៍! យើងនឹងមកដូចចោរចូលលួច។ អ្នកណាប្រុងស្មារតី ហើយមានសម្លៀកបំពាក់បិទបាំងកាយ ឥតនៅអាក្រាតឲ្យគេឃើញកេរខ្មាស អ្នកនោះពិតជាមានសុភមង្គល*ហើយ!»)។