ហើយស្បថដោយយកព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្ដឹងកូនស្រីរបស់ជនជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ
លោកុប្បត្តិ 28:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាវយល់ឃើញថា លោកអ៊ីសាក ជាឪពុក មិនពេញចិត្តនឹងស្ត្រីសាសន៍កាណានទេ។ ព្រះគម្ពីរខ្មែរសាកល នោះអេសាវក៏ឃើញថាពួកកូនស្រីកាណានជាទីមិនពេញចិត្តក្នុងភ្នែកអ៊ីសាកឪពុករបស់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះអេសាវយល់ថា លោកអ៊ីសាកជាឪពុក មិនពេញចិត្តនឹងស្ត្រីសាសន៍កាណានទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះអេសាវយល់ថា កូនស្រីស្រុកកាណានមិនជាទីពេញចិត្តដល់អ៊ីសាកជាឪពុកខ្លួនទេ អាល់គីតាប អេសាវយល់ឃើញថា អ៊ីសាហាក់ជាឪពុកមិនពេញចិត្តនឹងស្ត្រីសាសន៍កាណានទេ។ |
ហើយស្បថដោយយកព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្ដឹងកូនស្រីរបស់ជនជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ
លោកស្រីរេបិកាជម្រាបលោកអ៊ីសាកថា៖ «ខ្ញុំឆ្អែតចិត្តនឹងស្ត្រីជនជាតិហេតនេះណាស់។ បើយ៉ាកុបរៀបការនឹងស្ត្រីជនជាតិហេតនៅស្រុកនេះដែរ នោះជីវិតខ្ញុំនឹងគ្មានន័យអ្វីទៀតឡើយ!»។
លោកអ៊ីសាកបានហៅលោកយ៉ាកុបមកឲ្យពរ ហើយហាមថា៖ «កូនមិនត្រូវយកស្ត្រីសាសន៍កាណានធ្វើជាភរិយាទេ។
ពេលឮពួកព្រឹទ្ធាចារ្យពោលថា «សូមតែងតាំងឲ្យមានស្ដេចមួយអង្គសោយរាជ្យលើយើងខ្ញុំ» ដូច្នេះ លោកសាំយូអែលមិនសប្បាយចិត្តទេ លោកក៏ទូលអង្វរព្រះអម្ចាស់។