ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការមកលោកអ៊ីសាកថា៖ «សូមលោកចាកចេញពីស្រុកយើងទៅ ដ្បិតលោកមានសម្បត្តិស្ដុកស្ដម្ភជាងយើងណាស់»។
លោកុប្បត្តិ 26:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកក៏ចាកចេញពីស្រុកនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយស្នាក់នៅទីនោះទៅ។ ព្រះគម្ពីរខ្មែរសាកល អ៊ីសាកក៏ចាកចេញពីទីនោះ ទៅបោះជំរំនៅជ្រលងកេរ៉ារ ហើយរស់នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកចាកចេញពីទីនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយអាស្រ័យនៅនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកចេញពីទីនោះ ទៅដំឡើងត្រសាលត្រង់វាលច្រកកេរ៉ា ហើយក៏អាស្រ័យនៅឯនោះវិញ អាល់គីតាប អ៊ីសាហាក់ក៏ចាកចេញពីស្រុកនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយស្នាក់នៅទីនោះទៅ។ |
ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការមកលោកអ៊ីសាកថា៖ «សូមលោកចាកចេញពីស្រុកយើងទៅ ដ្បិតលោកមានសម្បត្តិស្ដុកស្ដម្ភជាងយើងណាស់»។
លោកអ៊ីសាកឲ្យគេស្ដារអណ្ដូងទឹកទាំងប៉ុន្មាន ដែលគេបានជីកកាលពីជំនាន់លោកអប្រាហាំ ជាឪពុកលោក ហើយត្រូវពួកភីលីស្ទីនចាក់ដីបំពេញ ក្រោយពេលលោកអប្រាហាំទទួលមរណភាព។ លោកដាក់ឈ្មោះអណ្ដូងទឹកទាំងនោះ តាមឈ្មោះដែលឪពុកលោកបានដាក់ឲ្យកាលពីមុន។