លោកុប្បត្តិ 24:62 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ អ៊ីសាកបានចាកចេញពីអណ្ដូងទឹកឡាហាយ-រយហើយ។ គាត់រស់នៅតាមតំបន់វាលរហោស្ថានណេកិប។ ព្រះគម្ពីរខ្មែរសាកល គ្រានោះ អ៊ីសាកបានត្រឡប់មកពីបៀរ-ឡាហាយ-រយ ដ្បិតគាត់បានរស់នៅក្នុងតំបន់ណេកិប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ អ៊ីសាកបានចេញពីអណ្តូងឡាហាយ-រយ ហើយមកតាំងទីលំនៅក្នុងតំបន់ណេកិប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ៊ីសាក គាត់ដើរមកតាមផ្លូវដែលមកពីអណ្តូងឡាហាយ-រយ ដ្បិតគាត់នៅស្រុកត្បូង អាល់គីតាប នៅគ្រានោះ អ៊ីសាហាក់បានចាកចេញពីអណ្តូងទឹកឡាហាយរយហើយ។ គាត់រស់នៅតាមតំបន់វាលរហោស្ថានណេកិប។ |
ហេតុនេះហើយបានជាគេដាក់ឈ្មោះអណ្ដូងទឹកនោះថា “អណ្ដូងឡាហាយ-រយ”។ អណ្ដូងនោះស្ថិតនៅចន្លោះភូមិកាដេស និងភូមិបារ៉ែដ។
លោកអប្រាហាំចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ណេកិប។ លោកបានតាំងទីលំនៅនៅចន្លោះក្រុងកាដេស និងក្រុងស៊ើរ បន្ទាប់មក លោកបានទៅនៅក្រុងកេរ៉ា។
រេបិកាក្រោកឡើងជាមួយពួកស្រីបម្រើរបស់នាង ឡើងជិះអូដ្ឋទៅតាមបុរសនោះ រួចហើយអ្នកបម្រើក៏នាំនាងរេបិកាចេញទៅ។
ក្រោយលោកអប្រាហាំទទួលមរណភាពផុតទៅ ព្រះជាម្ចាស់ក៏បានប្រទានពរឲ្យអ៊ីសាក កូនប្រុសរបស់លោក ដែលរស់នៅក្បែរអណ្ដូងទឹកឡាហាយ-រយ។