ពេលលោកស្រីសារ៉ាយជាភរិយាយកនាងហាការជនជាតិអេស៊ីប ដែលជាស្រីបម្រើរបស់ខ្លួន មកប្រគល់ឲ្យលោកអាប់រ៉ាមជាស្វាមីធ្វើជាប្រពន្ធ លោកអាប់រ៉ាមរស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ។
លោកុប្បត្តិ 22:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯប្រពន្ធទីពីររបស់លោកណាឃរ ឈ្មោះនាងរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និងម៉ាកា។ ព្រះគម្ពីរខ្មែរសាកល មួយវិញទៀត ប្រពន្ធចុងរបស់គាត់ឈ្មោះរេយូម៉ា ក៏បង្កើតធេបា កាហាំ ថាហាស និងម្អាកាដែរ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯប្រពន្ធចុងរបស់លោកណាឃរ ឈ្មោះនាងរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និងម្អាកា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកប្រពន្ធចុងរបស់គាត់ដែលឈ្មោះរេយូម៉ា នាងបង្កើតបានធេបា កាហាំ ថាហាស នឹងម្អាកា។ អាល់គីតាប រីឯប្រពន្ធទីពីររបស់ណាឃរ ឈ្មោះរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និងម៉ាកា។ |
ពេលលោកស្រីសារ៉ាយជាភរិយាយកនាងហាការជនជាតិអេស៊ីប ដែលជាស្រីបម្រើរបស់ខ្លួន មកប្រគល់ឲ្យលោកអាប់រ៉ាមជាស្វាមីធ្វើជាប្រពន្ធ លោកអាប់រ៉ាមរស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ។
លោកបេធូអែលត្រូវជាឪពុករបស់នាងរេបិកា។ អ្នកទាំងប្រាំបីនេះជាកូនដែលនាងមីលកាបានបង្កើតជូនលោកណាឃរ ប្អូនរបស់លោកអប្រាហាំ។»
រីឯកូនរបស់ប្រពន្ធចុងឯទៀតៗ លោកបានចែកអំណោយដល់គេ ក្នុងកាលដែលលោកនៅមានជីវិតរស់នៅឡើយ រួចលោកឲ្យគេទៅនៅស្រុកខាងកើត ឆ្ងាយពីលោកអ៊ីសាក ជាកូនប្រុសរបស់លោក។
ក្រោយមក ព្រះបាទរេហូបោមបានអភិសេកជាមួយព្រះនាងម៉ាកា ជាបុត្រីរបស់សម្ដេចអាប់សាឡុម។ ព្រះនាងប្រសូតបានបុត្របួនអង្គ គឺសម្ដេចអប៊ីយ៉ា អថាយ ស៊ីសា និងសឡូមីត។