លោកអប្រាហាំបានយកចៀម និងគោ មកថ្វាយព្រះបាទអប៊ីម៉ាឡិច រួចលោកទាំងពីរចងសម្ពន្ធមេត្រីជាមួយគ្នា។
លោកុប្បត្តិ 21:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំញែកចៀមញីស្ទាវៗប្រាំពីរក្បាលទុកដោយឡែក។ ព្រះគម្ពីរខ្មែរសាកល រួចអ័ប្រាហាំដាក់កូនចៀមញីប្រាំពីរដោយឡែកពីហ្វូងចៀម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំញែកកូនចៀមញីប្រាំពីរទុកដោយឡែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប្រាហាំគាត់ដាក់កូនចៀម៧ដោយខ្លួន អាល់គីតាប អ៊ីព្រហ៊ីមញែកចៀមញីស្ទាវៗប្រាំពីរក្បាល ទុកដោយឡែក។ |
លោកអប្រាហាំបានយកចៀម និងគោ មកថ្វាយព្រះបាទអប៊ីម៉ាឡិច រួចលោកទាំងពីរចងសម្ពន្ធមេត្រីជាមួយគ្នា។
ព្រះបាទអប៊ីម៉ាឡិចសួរលោកថា៖ «លោកញែកចៀមប្រាំពីរក្បាលនេះទុកសម្រាប់ធ្វើអ្វី?»។
លោកតបថា៖ «សូមទ្រង់មេត្តាទទួលយកចៀមទាំងប្រាំពីរនេះពីដៃទូលបង្គំផ្ទាល់ ដើម្បីបញ្ជាក់ថា ទូលបង្គំពិតជាបានជីកអណ្ដូងទឹកនោះមែន»។