ពេលនោះ ពួកគង្វាលហ្វូងសត្វរបស់លោកអាប់រ៉ាម និងពួកគង្វាលហ្វូងសត្វរបស់លោកឡុត កើតវិវាទនឹងគ្នា។ រីឯជនជាតិកាណាន និងជនជាតិពេរិស៊ីត ក៏រស់នៅក្នុងស្រុកនោះដែរ។
លោកុប្បត្តិ 15:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកហេត ស្រុកពេរិស៊ីត ស្រុករេផែម ព្រះគម្ពីរខ្មែរសាកល ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិរេផែម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកហេត ពួកពេរិស៊ីត ពួករេផែម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកហេត ពួកពេរិស៊ីត ពួករេផែម អាល់គីតាប ស្រុកហេត ស្រុកពេរិស៊ីត ស្រុករេផែម |
ពេលនោះ ពួកគង្វាលហ្វូងសត្វរបស់លោកអាប់រ៉ាម និងពួកគង្វាលហ្វូងសត្វរបស់លោកឡុត កើតវិវាទនឹងគ្នា។ រីឯជនជាតិកាណាន និងជនជាតិពេរិស៊ីត ក៏រស់នៅក្នុងស្រុកនោះដែរ។
ប៉ុន្តែ នៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្ដេចទាំងប៉ុន្មាន ដែលនៅជាមួយព្រះអង្គ បានលើកគ្នាមកវាយជនជាតិរេផែម នៅក្រុងអាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីម នៅក្រុងហាំ ជនជាតិអេមីម នៅក្រុងគារយ៉ាថែម
ស្រុកអ៊ីស្រាអែលប្រៀបបានទៅនឹងស្រែ ដែលគេទើបនឹងច្រូតកាត់រួច គ្មានអ្វីនៅសល់សោះ គឺដូចវាលទំនាបរេផែម នៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។
ជនជាតិអាម៉ាឡេករស់នៅតំបន់ណេកិប ជនជាតិហេត ជនជាតិយេប៊ូស និងជនជាតិអាម៉ូរី រស់នៅតាមតំបន់ភ្នំ រីឯជនជាតិកាណានរស់នៅក្បែរសមុទ្រ និងនៅតាមមាត់ទន្លេយ័រដាន់»។
គឺអ្នកត្រូវបំផ្លាញជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ស្របតាមព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ទុក។
លោកយ៉ូស្វេតបថា៖ «បើសិនជាបងប្អូនមានគ្នាច្រើនដូច្នេះ ហើយបើតំបន់ភ្នំអេប្រាអ៊ីមនេះចង្អៀតពេក ចូរឡើងទៅតំបន់ព្រៃ កាប់ឆ្ការយកដីមួយកន្លែងនៅក្នុងស្រុកពេរីស៊ីត និងស្រុករេផែមទៅ»។