លោកុប្បត្តិ 14:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺតទល់នឹងព្រះបាទកេដូឡោមើរជាស្ដេចស្រុកអេឡាំ ព្រះបាទធីដាលជាស្ដេចស្រុកកូយីម ព្រះបាទអាំរ៉ាផែលជាស្ដេចស្រុកស៊ីណើរ និងព្រះបាទអើរយ៉ុកជាស្ដេចស្រុកអេឡាសារ គឺស្ដេចបួនអង្គតទល់នឹងស្ដេចប្រាំអង្គ។ ព្រះគម្ពីរខ្មែរសាកល ទាស់នឹងកេដូឡោមើរស្ដេចនៃអេឡាំ ធីដាលស្ដេចនៃកូយីម អាំរ៉ាផែលស្ដេចនៃស៊ីណើរ និងអើយ៉ុកស្ដេចនៃអេឡាសារ គឺស្ដេចបួនអង្គទាស់នឹងស្ដេចប្រាំអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺតទល់នឹងព្រះបាទកេដូឡោមើរជាស្តេចអេឡាំ ព្រះបាទធីដាលជាស្តេចកូយីម ព្រះបាទអាំរ៉ាផែលជាស្តេចស៊ីណើរ និងព្រះបាទអើយ៉ុកជាស្តេចអេឡាសារ គឺស្តេចបួនអង្គតទល់នឹងស្តេចប្រាំអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺច្បាំងនឹងកេដូឡោមើរជាស្តេចអេឡាំ ធីដាលជាស្តេចកូយីម អាំរ៉ាផែលជាស្តេចស៊ីណើរ នឹងអើយ៉ុកជាស្តេចអេឡាសារ មានស្តេច៤អង្គច្បាំងនឹងស្តេច៥អង្គ អាល់គីតាប គឺតទល់នឹងស្តេចកេដូឡោមើរ ជាស្តេចស្រុកអេឡាំ ស្តេចធីដាល ជាស្តេចស្រុកកូយីម ស្តេចអាំរ៉ាផែល ជាស្តេចស្រុកស៊ីណើរ និងស្តេចអើរយ៉ុក ជាស្តេចស្រុកអេឡាសារ គឺស្តេចបួននាក់តទល់នឹងស្តេចប្រាំនាក់។ |
នៅគ្រានោះ ព្រះបាទអាំរ៉ាផែលជាស្ដេចស្រុកស៊ីណើរ ព្រះបាទអើយ៉ុកជាស្ដេចស្រុកអេឡាសារ ព្រះបាទកេដូឡោមើរជាស្ដេចស្រុកអេឡាំ និងព្រះបាទធីដាលជាស្ដេចស្រុកកូយីម
នៅជ្រលងភ្នំស៊ីឌីម មានអណ្ដូងប្រេងជាច្រើន។ ស្ដេចក្រុងសូដុម និងស្ដេចក្រុងកូម៉ូរ៉ា បានបាក់ទ័ព រត់ទៅធ្លាក់ក្នុងអណ្ដូងនោះ ហើយស្ដេចឯទៀតៗនាំគ្នារត់ទៅតាមភ្នំ។
ពេលនោះ ស្ដេចក្រុងសូដុម ស្ដេចក្រុងកូម៉ូរ៉ា ស្ដេចក្រុងអាដម៉ា ស្ដេចក្រុងសេបោម និងស្ដេចក្រុងបេឡា គឺក្រុងសូអារ នាំគ្នាលើកទ័ពទៅតទល់នឹងស្ដេចទាំងនោះ នៅជ្រលងភ្នំស៊ីឌីម
នៅដើមរជ្ជកាលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមា ស្ដីអំពីស្រុកអេឡាំដូចតទៅ: