ទឹកដីរបស់ជនជាតិកាណានលាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ដែលនៅជិតក្រុងកេរ៉ា រហូតដល់ក្រុងកាសា និងរហូតដល់ក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបោម ហើយរហូតទៅដល់ក្រុងឡាសា។
លោកុប្បត្តិ 14:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចទាំងនេះបានមកបោះទ័ពជាមួយគ្នា នៅជ្រលងភ្នំស៊ីឌីម គឺនៅសមុទ្រប្រៃ។ ព្រះគម្ពីរខ្មែរសាកល ស្ដេចទាំងប្រាំអង្គនេះបានរួមកម្លាំងគ្នានៅជ្រលងភ្នំស៊ីឌីម (ស៊ីឌីមគឺសមុទ្រអំបិល)។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចទាំងនេះបានប្រមូលផ្ដុំកម្លាំងនៅជ្រលងភ្នំស៊ីឌីម (គឺសមុទ្រអំបិល )។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចទាំងនោះក៏មូលគ្នានៅវាលច្រកស៊ីឌីម គឺជាសមុទ្រអំបិល អាល់គីតាប ស្តេចទាំងនេះបានមកបោះទ័ពជាមួយគ្នា នៅជ្រលងភ្នំស៊ីឌីម គឺនៅសមុទ្រប្រៃ។ |
ទឹកដីរបស់ជនជាតិកាណានលាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ដែលនៅជិតក្រុងកេរ៉ា រហូតដល់ក្រុងកាសា និងរហូតដល់ក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបោម ហើយរហូតទៅដល់ក្រុងឡាសា។
នៅជ្រលងភ្នំស៊ីឌីម មានអណ្ដូងប្រេងជាច្រើន។ ស្ដេចក្រុងសូដុម និងស្ដេចក្រុងកូម៉ូរ៉ា បានបាក់ទ័ព រត់ទៅធ្លាក់ក្នុងអណ្ដូងនោះ ហើយស្ដេចឯទៀតៗនាំគ្នារត់ទៅតាមភ្នំ។
ស្ដេចទាំងនេះនៅជារណបរបស់ព្រះបាទកេដូឡោមើរ អស់រយៈពេលដប់ពីរឆ្នាំ ហើយនៅឆ្នាំទីដប់បីក៏នាំគ្នាបះបោរឡើង។
ពេលនោះ ស្ដេចក្រុងសូដុម ស្ដេចក្រុងកូម៉ូរ៉ា ស្ដេចក្រុងអាដម៉ា ស្ដេចក្រុងសេបោម និងស្ដេចក្រុងបេឡា គឺក្រុងសូអារ នាំគ្នាលើកទ័ពទៅតទល់នឹងស្ដេចទាំងនោះ នៅជ្រលងភ្នំស៊ីឌីម
ពេលនោះ ព្រះអម្ចាស់បានធ្វើឲ្យមានស្ពាន់ធ័រ និងមានភ្លើងបង្អុរចុះពីមេឃ គឺចុះមកពីព្រះអម្ចាស់ ធ្លាក់លើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។
ព្រះអង្គឲ្យទឹកដីដែលមានជីជាតិ ក្លាយទៅជាទឹកដីដែលមានសុទ្ធតែអំបិល ព្រោះតែគំនិតអាក្រក់របស់អ្នកស្រុកនោះ។
បន្ទាប់មក ព្រំប្រទល់ចុះតាមទន្លេយ័រដាន់ទៅដល់សមុទ្រអំបិល។ នេះហើយជាកំណត់ព្រំដែននៃស្រុករបស់អ្នករាល់គ្នា»។
ព្រមទាំងវាលអារ៉ាបា ដែលនៅជាប់នឹងទន្លេយ័រដាន់ ចាប់ពីគេនេសារ៉ែត រហូតដល់សមុទ្រអារ៉ាបា គឺសមុទ្រអំបិល ដែលនៅខាងកើតជើងភ្នំពីសកា។
ស្រាប់តែទឹកដែលហូរចុះពីលើក៏ឈប់ ប្រមូលផ្ដុំគ្នានៅនឹងថ្កល់តែមួយកន្លែង។ ទឹកនោះនៅផ្ដុំគ្នាយ៉ាងឆ្ងាយពីទីនោះ គឺនៅក្រុងអដាំ ជាក្រុងមួយនៅជិតសារថាន។ រីឯទឹកដែលហូរចុះឆ្ពោះទៅសមុទ្រអារ៉ាបាវិញ គឺសមុទ្រអំបិល ត្រូវកាត់ផ្ដាច់។ ប្រជាជនក៏នាំគ្នាឆ្លងទន្លេ នៅទល់មុខក្រុងយេរីខូ។