ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 10:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​ប៉ាទ្រូ‌ស៊ីម ជន‌ជាតិ​កាស‌លូហ៊ីម ដែល​ជា​ដូនតា​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​កាប់‌ថោរីម។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជនជាតិប៉ាទ្រូស៊ីម ជនជាតិកាសលូហ៊ីម និង​ជនជាតិកាប់ថោរីម​; ជនជាតិភីលីស្ទីន​បាន​កើតចេញ​ពី​ជនជាតិកាសលូហ៊ីម​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ប៉ាទ្រូ‌ស៊ីម ពួក​កាសលូ‌ហ៊ីម (ដែល​ពួក​ភីលី‌ស្ទីន​កើត​ពី​ពួក​នោះ​មក) និង​ពួក​កាប់‌ថោរីម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ប៉ាទ្រូ‌ស៊ីម ពួក​កាស‌លូ‌ហ៊ីម (ដែល​ពួក​ភីលីស្ទីន​កើត​ពី​ពួក​នោះ​មក) ហើយ​ពួក​កាប់‌ថោរីម។

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​ប៉ាទ្រូ‌ស៊ីម ជន‌ជាតិ​កាសលូ‌ហ៊ីម ដែល​ជា​ដូន​តា​របស់​ជន‌ជាតិ​ភីលី‌ស្ទីន និង​ជន‌ជាតិ​កាប់​ថោរីម។

សូមមើលជំពូក



លោកុ‌ប្បត្តិ 10:14
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​ប៉ាទ្រូ‌ស៊ីម និង​ជន‌ជាតិ​កាស‌លូហ៊ីម ដែល​ជា​ដូនតា​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​កាប់‌ថោរីម។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​សម្តែង​បារមី​សា​ជា​ថ្មី ដើម្បី​លោះ​ប្រជា‌ជន​របស់​ព្រះអង្គ ដែល​នៅ​សេស‌សល់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរី ស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូ‌ពី ស្រុក​អេឡាម ស្រុក​ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់ និង​កោះ​ទាំង‌ឡាយ​នៅ​តាម​សមុទ្រ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ជន‌ជាតិ​យូដា​ទាំង​អស់​ដែល​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​អេស៊ីប គឺ​អ្នក​នៅ​ក្រុង​មីគដូល ក្រុង​ថាផ្នេស ក្រុង​ណូប និង​នៅ​ស្រុក​ប៉ាត្រូស​ដូច​ត​ទៅ:


ថ្ងៃ​ដែល​ស្រុក​ភីលីស្ទីន​ត្រូវ​ហិន‌ហោច បាន​មក​ដល់​ហើយ! ថ្ងៃ​នោះ អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន លែង​មាន​នរណា​អាច​ជួយ​ទៀត​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​ស្រុក​ភីលីស្ទីន គឺ​ពួក​អ្នក​ដែល​នៅ​សេស‌សល់​ពី​កោះ​កាប់‌ថោរ។


«កូន​ចៅ​អ៊ីស្រា‌អែល​អើយ យើង​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ប្រសើរ​ជាង ជន‌ជាតិ​អេត្យូ‌ពី​ទេ។ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​យើង​ក៏​បាន​នាំ​ជន‌ជាតិ​ភីលីស្ទីន ចេញ​ពី​ស្រុក​កាប់‌ថោរ ព្រម​ទាំង​នាំ​ជន‌ជាតិ​ស៊ីរី​ចេញ​ពី​ស្រុក​គៀរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ជន‌ជាតិ​អាវីម​ដែល​រស់​នៅ​តាម​ភូមិ​នានា រហូត​ដល់​ក្រុង​កាសា បាន​ត្រូវ​ជន‌ជាតិ​កាប់‌ថោរ ចេញ​មក​ពី​ស្រុក​កាប់‌ថោរ កម្ទេច​អស់ ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ។