គឺយើងដាក់ឥន្ទធនូរបស់យើងនៅលើមេឃ ជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយផែនដី។
លោកុប្បត្តិ 1:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាស ដើម្បីបំភ្លឺផែនដី ព្រះគម្ពីរខ្មែរសាកល ព្រះទ្រង់ដាក់ដួងពន្លឺទាំងនោះនៅក្នុងលំហមេឃ ដើម្បីបំភ្លឺមកលើផែនដី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះដាក់តួពន្លឺទាំងនោះនៅលើមេឃ ដើម្បីបំភ្លឺមកលើផែនដី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ដាក់តួពន្លឺទាំងនោះនៅផ្ទៃមេឃ សំរាប់នឹងបំភ្លឺមកលើផែនដី អាល់គីតាប អុលឡោះបានដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាស ដើម្បីបំភ្លឺផែនដី |
គឺយើងដាក់ឥន្ទធនូរបស់យើងនៅលើមេឃ ជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយផែនដី។
តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជា ឲ្យមានពេលព្រឹក ហើយកំណត់ពេលវេលាឲ្យថ្ងៃរះឡើង
បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល! ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។
ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ ហើយសម្លឹងមើលព្រះច័ន្ទ និងហ្វូងតារាដែលព្រះអង្គដាក់នៅលើមេឃនោះ
«យើងបានធ្វើឲ្យមានថ្ងៃ មានយប់ តាមកំណត់ពេលវេលារបស់វា ប្រសិនបើអ្នករាល់គ្នាអាចបញ្ឈប់ចលនារបស់ថ្ងៃ និងយប់បាន
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «យើងបានធ្វើឲ្យមានថ្ងៃ និងយប់ តាមពេលកំណត់ ហើយយើងក៏បានដាក់ច្បាប់ធម្មជាតិសម្រាប់ផ្ទៃមេឃ និងផែនដីដែរ។
ដ្បិតព្រះអម្ចាស់បានបង្គាប់មកយើងខ្ញុំថា: “យើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ ស្រុកដាច់ស្រយាលនៃផែនដី” »។