ពួកគេយកខ្លាញ់របស់គោបា និងចៀមឈ្មោល ព្រមទាំងកន្ទុយ ខ្លាញ់ដែលជាប់នឹងពោះវៀន ក្រលៀន និងថ្លើម
លេវីវិន័យ 9:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដាក់នៅលើសាច់ទ្រូង ហើយលោកអើរ៉ុនដុតខ្លាញ់ទាំងនោះនៅលើអាសនៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេដាក់ខ្លាញ់ពីលើទ្រូង រួចលោកអើរ៉ុនក៏ដុតខ្លាញ់ទាំងនោះនៅលើអាសនា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេដាក់ខ្លាញ់ពីលើទ្រូង រួចអើរ៉ុនក៏ដុតខ្លាញ់ទាំងនោះ នៅលើអាសនា អាល់គីតាប ដាក់នៅលើសាច់ទ្រូង ហើយហារូនដុតខ្លាញ់ទាំងនោះនៅលើអាសនៈ។ |
ពួកគេយកខ្លាញ់របស់គោបា និងចៀមឈ្មោល ព្រមទាំងកន្ទុយ ខ្លាញ់ដែលជាប់នឹងពោះវៀន ក្រលៀន និងថ្លើម
បន្ទាប់មក លោកអើរ៉ុនលើកសាច់ទ្រូង និងភ្លៅស្ដាំ ថ្វាយព្រះអម្ចាស់ ដូចលោកម៉ូសេបានបង្គាប់។