ប្រសិនបើនៅសល់ច្រើនឆ្នាំមុននឹងដល់ឆ្នាំមេត្តាករុណា អ្នកអាចលក់ដីនោះថ្លៃ តែបើនៅសល់តិចឆ្នាំទេ នោះត្រូវបញ្ចុះតម្លៃ ដោយគិតដល់ចំនួនឆ្នាំដែលអាចច្រូតកាត់នៅសល់តិច។
លេវីវិន័យ 25:51 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើនៅសល់ច្រើនឆ្នាំ ត្រូវបង់ប្រាក់លោះខ្លួនទៅឲ្យម្ចាស់ គិតតាមចំនួនឆ្នាំដែលនៅសល់នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើសល់នៅច្រើនឆ្នាំទៅទៀត នោះត្រូវសងថ្លៃលោះខ្លួន ពីតម្លៃប្រាក់ដែលបានលក់ខ្លួនទៅ តាមចំនួនឆ្នាំនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាសល់នៅច្រើនឆ្នាំទៅទៀត នោះត្រូវសងថ្លៃលោះខ្លួន ពីដំឡៃប្រាក់ដែលបានលក់ខ្លួនទៅ តាមចំនួនឆ្នាំនោះ អាល់គីតាប ប្រសិនបើនៅសល់ច្រើនឆ្នាំត្រូវបង់ប្រាក់លោះខ្លួនទៅឲ្យម្ចាស់ គិតតាមចំនួនឆ្នាំដែលនៅសល់នោះ។ |
ប្រសិនបើនៅសល់ច្រើនឆ្នាំមុននឹងដល់ឆ្នាំមេត្តាករុណា អ្នកអាចលក់ដីនោះថ្លៃ តែបើនៅសល់តិចឆ្នាំទេ នោះត្រូវបញ្ចុះតម្លៃ ដោយគិតដល់ចំនួនឆ្នាំដែលអាចច្រូតកាត់នៅសល់តិច។
នៅក្នុងស្រុកទាំងមូលដែលអ្នករាល់គ្នាចូលទៅចាប់យក ត្រូវបង្កើតឲ្យមានច្បាប់លោះដី។
គាត់ត្រូវគិតចំនួនឆ្នាំជាមួយម្ចាស់ដែលទិញគាត់នោះ ដោយរាប់ចាប់ពីឆ្នាំដែលគាត់បានលក់ខ្លួនរហូតដល់ឆ្នាំមេត្តាករុណា ហើយបង់ប្រាក់ទៅឲ្យម្ចាស់តាមចំនួនឆ្នាំនោះ គិតដូចប្រាក់ឈ្នួលរបស់អ្នកបម្រើ។
ប្រសិនបើនៅសល់តិចឆ្នាំ មុននឹងដល់ឆ្នាំមេត្តាករុណា ក៏ត្រូវគិតប្រាក់លោះខ្លួនបង់ទៅឲ្យម្ចាស់ តាមចំនួនឆ្នាំដែលនៅសល់នោះដែរ។
ប្រសិនបើគេញែកដីរបស់ខ្លួនទុកជាសក្ការៈ ក្រោយឆ្នាំមេត្តាករុណា ត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់ រហូតដល់ឆ្នាំមេត្តាករុណាខាងមុខ។