ប្រសិនបើបងប្អូនរបស់អ្នកធ្លាក់ខ្លួនក្រ ហើយត្រូវលក់ដីមួយចំណែករបស់ខ្លួន អ្នកដែលមានសិទ្ធិលោះដី គឺសាច់ញាតិដ៏ជិតដិត ត្រូវមកលោះយកដីដែលបងប្អូននោះលក់។
លេវីវិន័យ 25:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកនោះគ្មានសាច់ញាតិមកលោះយកដីទេ ហើយប្រសិនបើគាត់ធូរធារអាចលោះដីនោះដោយខ្លួនឯងបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើគ្មានអ្នកណានឹងមកលោះទេ តែអ្នកនោះទៅជាមានឡើងវិញ ហើយមានល្មមនឹងលោះយកបាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើគ្មានអ្នកណានឹងមកលោះទេ តែអ្នកនោះទៅជាមានឡើងវិញ ហើយមានល្មមនឹងលោះយកបាន អាល់គីតាប ប្រសិនបើអ្នកនោះគ្មានសាច់ញាតិមកលោះយកដីទេ ហើយប្រសិនបើគាត់ធូរធារអាចលោះដីនោះ ដោយខ្លួនឯងបាន |
ប្រសិនបើបងប្អូនរបស់អ្នកធ្លាក់ខ្លួនក្រ ហើយត្រូវលក់ដីមួយចំណែករបស់ខ្លួន អ្នកដែលមានសិទ្ធិលោះដី គឺសាច់ញាតិដ៏ជិតដិត ត្រូវមកលោះយកដីដែលបងប្អូននោះលក់។
គាត់ត្រូវរាប់ចំនួនឆ្នាំ ចាប់ពីឆ្នាំដែលខ្លួនបានលក់ដីនោះ រហូតដល់ឆ្នាំមេត្តាករុណា រួចបង់ប្រាក់ទៅឲ្យអ្នកទិញតាមចំនួនឆ្នាំទាំងនោះ ហើយកាន់កាប់ទឹកដីរបស់ខ្លួនវិញ។
ឪពុកមារបស់គាត់ កូនរបស់ឪពុកមា ឬសាច់ញាតិជិតដិតណាម្នាក់ អាចលោះគាត់យកមកវិញ ឬគាត់ត្រូវរកប្រាក់លោះខ្លួនឯងក៏បាន។
«ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងថ្វាយចៀមញីមួយ ឬពពែញីមួយទេនោះ គេអាចយកលលកពីរ ឬព្រាបជំទើរពីរ មកថ្វាយព្រះអម្ចាស់ ដើម្បីរំដោះបាបដែលខ្លួនបានប្រព្រឹត្ត គឺសត្វមួយថ្វាយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។