ឆ្នាំទីហាសិប ជាឆ្នាំមេត្តាករុណានោះ អ្នករាល់គ្នាមិនត្រូវសាបព្រោះ ឬច្រូតកាត់ភោគផលដុះពីគ្រាប់ដែលធ្លាក់ទៅលើដី កាលពីរដូវចម្រូតមុនឡើយ ហើយក៏មិនត្រូវបេះផ្លែទំពាំងបាយជូរ ដែលអ្នករាល់គ្នាទុកចោលនោះដែរ។
លេវីវិន័យ 25:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំមេត្តាករុណាជាឆ្នាំសក្ការៈ។ អ្នករាល់គ្នានឹងបរិភោគអ្វីៗដែលដុះនៅក្នុងចម្ការ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនោះជាឆ្នាំប្រោសលោះ ត្រូវរាប់ជាឆ្នាំបរិសុទ្ធដល់អ្នករាល់គ្នា ហើយអ្នកនឹងបរិភោគផលពីស្រែចម្ការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនោះគឺជាឆ្នាំសោមនស្សហើយ ត្រូវរាប់ជាឆ្នាំបរិសុទ្ធដល់ឯងរាល់គ្នា ហើយឯងនឹងបរិភោគផលចំរើនអំពីស្រែចំការ។ អាល់គីតាប អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំមេត្តាករុណាជាឆ្នាំសក្ការៈ។ អ្នករាល់គ្នានឹងបរិភោគអ្វីៗដែលដុះនៅក្នុងចម្ការ។ |
ឆ្នាំទីហាសិប ជាឆ្នាំមេត្តាករុណានោះ អ្នករាល់គ្នាមិនត្រូវសាបព្រោះ ឬច្រូតកាត់ភោគផលដុះពីគ្រាប់ដែលធ្លាក់ទៅលើដី កាលពីរដូវចម្រូតមុនឡើយ ហើយក៏មិនត្រូវបេះផ្លែទំពាំងបាយជូរ ដែលអ្នករាល់គ្នាទុកចោលនោះដែរ។