ពេលណាអ្នករាល់គ្នាធ្វើយញ្ញបូជាមេត្រីភាពថ្វាយព្រះអម្ចាស់ ត្រូវថ្វាយតាមរបៀបគាប់ព្រះហឫទ័យព្រះអង្គ។
កាលណាអ្នករាល់គ្នាថ្វាយយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា ត្រូវថ្វាយដើម្បីឲ្យព្រះអង្គបានទទួលអ្នក
កាលណាឯងរាល់គ្នាថ្វាយយញ្ញបូជានៃដង្វាយមេត្រីដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយដើម្បីឲ្យទ្រង់បានទទួលឯង
ពេលណាអ្នករាល់គ្នាធ្វើគូរបានមេត្រីភាពជូនអុលឡោះតាអាឡា ត្រូវជូនតាមរបៀបគាប់ចិត្តអុលឡោះ។
ព្រះបាទហេសេគាបានតែងតាំងក្រុមបូជាចារ្យ និងក្រុមលេវីតាមជាន់ថ្នាក់ ឲ្យបំពេញមុខងាររបស់គេរៀងៗខ្លួនវិញ គឺក្រុមបូជាចារ្យ និងក្រុមលេវីដែលបំពេញមុខងារថ្វាយតង្វាយដុត*ទាំងមូល និងយញ្ញបូជាមេត្រីភាព ព្រមទាំងអ្នកដែលបម្រើការងារក្នុងព្រះវិហារ អ្នកចម្រៀងសម្រាប់លើកតម្កើងព្រះអម្ចាស់ និងអ្នកយាមទ្វារពន្លារបស់ព្រះអម្ចាស់។
បន្ទាប់មក លោកចាត់ពួកយុវជនអ៊ីស្រាអែលឲ្យថ្វាយតង្វាយដុតទាំងមូល ហើយសម្លាប់គោបាធ្វើជាយញ្ញបូជាមេត្រីភាព*ថ្វាយព្រះអម្ចាស់។
ប្រសិនបើមេដឹកនាំស្ម័គ្រចិត្តយកតង្វាយដុត ឬយញ្ញបូជាមេត្រីភាពពិសេស មកថ្វាយព្រះអម្ចាស់ គេត្រូវបើកទ្វារខាងកើតឲ្យគាត់ចូល។ គាត់ថ្វាយតង្វាយដុត និងយញ្ញបូជាមេត្រីភាពដូចគាត់ធ្លាប់ថ្វាយនៅថ្ងៃសប្ប័ទដែរ។ បន្ទាប់មក គាត់ចេញទៅវិញ រួចគេត្រូវបិទទ្វារពីក្រោយគាត់។
មេដឹកនាំត្រូវចូលមកតាមច្រកបន្ទប់ល្វែងនៃខ្លោងទ្វារខាងក្រៅ ហើយឈប់នៅចំមាត់ទ្វារ។ គាត់ប្រគល់សត្វឲ្យពួកបូជាចារ្យ ដើម្បីថ្វាយតង្វាយដុត និងយញ្ញបូជានៃមេត្រីភាព។ មេដឹកនាំត្រូវក្រាបថ្វាយបង្គំ នៅត្រង់ខ្លោងទ្វារ រួចចេញទៅវិញ។ ត្រូវទុកខ្លោងទ្វារចំហរហូតដល់ល្ងាច។
ប្រសិនបើតង្វាយនោះជាគោ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃពន្លាជួបព្រះអម្ចាស់ ដើម្បីទូលសូមព្រះអង្គទទួលយក។
អ្នករាល់គ្នាមិនត្រូវបែរទៅគោរពព្រះក្លែងក្លាយ ហើយក៏មិនត្រូវសិតរូបព្រះសម្រាប់អ្នករាល់គ្នាដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
ត្រូវបរិភោគសាច់របស់សត្វដែលអ្នករាល់គ្នាធ្វើយញ្ញបូជានៅថ្ងៃនោះ និងថ្ងៃបន្ទាប់។ រីឯសាច់ដែលនៅសល់រហូតដល់ថ្ងៃទីបីត្រូវយកទៅដុត។
ដើម្បីឲ្យគាប់ព្រះហឫទ័យព្រះអម្ចាស់ គេត្រូវយកគោឈ្មោល កូនចៀម និងកូនពពែ ដែលល្អឥតខ្ចោះមកថ្វាយ។
ប្រសិនបើនរណាម្នាក់យកគោ ឬចៀមមកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជាមេត្រីភាព ដើម្បីលាបំណន់ ឬជាតង្វាយស្ម័គ្រចិត្ត សត្វនោះត្រូវតែល្អឥតខ្ចោះ ទើបគាប់ព្រះហឫទ័យព្រះអង្គ គឺសត្វនោះមិនត្រូវមានភាពពិការឡើយ។
អ្នកអាចយកគោ ឬកូនចៀម ដែលមានជើងវែងពេក ឬខ្លីពេក មកថ្វាយជាតង្វាយស្ម័គ្រចិត្តបាន តែបើជាតង្វាយលាបំណន់វិញ ព្រះអម្ចាស់មិនគាប់ព្រះហឫទ័យទទួលសត្វបែបនេះទេ។
ពេលណាអ្នករាល់គ្នាយកយញ្ញបូជាមកថ្វាយព្រះអម្ចាស់ ដើម្បីលើកតម្កើងព្រះអង្គ ត្រូវថ្វាយតាមរបៀបដែលព្រះអង្គគាប់ព្រះហឫទ័យ។
ប្រសិនបើយញ្ញបូជាដែលគេយកមកថ្វាយជាតង្វាយលាបំណន់ ឬជាតង្វាយស្ម័គ្រចិត្ត ត្រូវបរិភោគសាច់ដែលថ្វាយជាយញ្ញបូជា នៅថ្ងៃនោះ ហើយសាច់នៅសល់ក៏អាចបរិភោគរហូតដល់ថ្ងៃស្អែកដែរ។
នៅថ្ងៃទីបី ប្រសិនបើនរណាម្នាក់បរិភោគសាច់ដែលខ្លួនបានថ្វាយជាយញ្ញបូជាមេត្រីភាព អ្នកនោះនឹងនាំឲ្យខ្លួនមានទោស។ ព្រះអម្ចាស់មិនព្រមទទួលយញ្ញបូជារបស់គេទេ ព្រោះជាយញ្ញបូជាឥតបានការ ហើយជាសាច់សៅហ្មង។