ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 5:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​យាង​ទៅ​ទី​ស្ងាត់ ដើម្បី​អធិស្ឋាន*។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​ព្រះអង្គ​តែងតែ​បណ្ដោះខ្លួន​ទៅ​ទីរហោស្ថាន ហើយ​អធិស្ឋាន។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ព្រះអង្គ​បាន​យាង​ទៅ​កន្លែង​ស្ងាត់​ ហើយ​អធិស្ឋាន។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ព្រះ‌អង្គ​បាន​យាង​ចេញ​ទៅ​កន្លែង​ស្ងាត់ ហើយ​អធិស្ឋាន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ទ្រង់​ថយ​ចេញ​ទៅ​ឯ​ទី​ស្ងាត់ ដើម្បី​អធិស្ឋាន​វិញ។

សូមមើលជំពូក

អាល់គីតាប

រីឯ​អ៊ីសា​វិញ គាត់​ទៅ​ទី​ស្ងាត់ ដើម្បី​ទូរអ។

សូមមើលជំពូក



លូកា 5:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះអង្គ​ឲ្យ​មហា‌ជន​ចេញ​ផុត​អស់​ហើយ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ ដើម្បី​អធិស្ឋាន*។ លុះ​ដល់​យប់ ព្រះអង្គ​គង់​នៅ​ទី​នោះ​តែ​មួយ​អង្គ​ឯង។


កាល​ឲ្យ​បណ្ដា‌ជន​ចេញ​ផុត​អស់​ហើយ ព្រះ‌យេស៊ូ​យាង​ទៅ​អធិស្ឋាន​នៅ​លើ​ភ្នំ។


ពេល​ប្រជា‌ជន​ទាំង​អស់​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ព្រះ‌យេស៊ូ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ។ នៅ​ពេល​ព្រះអង្គ​កំពុង​អធិស្ឋាន* ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ


នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន*។ ព្រះអង្គ​អធិស្ឋាន​ពេញ​មួយ​យប់។


ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ​ក្រោយ​ពី​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នោះ​មក ព្រះអង្គ​នាំ​លោក​ពេត្រុស លោក​យ៉ូហាន និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន*។


ពេល​កំពុង​អធិស្ឋាន ស្រាប់​តែ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ប្រែ​ជា​មាន​រស្មី ហើយ​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ត្រចះ‌ត្រចង់។


ព្រះ‌យេស៊ូ​ជ្រាប​ថា គេ​បម្រុង​នឹង​ចាប់​ព្រះអង្គ​យក​ទៅ​តែង​តាំង​ជា​ស្ដេច​ដូច្នេះ ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ ឡើង​ទៅ​លើ​ភ្នំ​សា​ជា​ថ្មី តែ​មួយ​ព្រះអង្គ​ឯង។