សិស្សទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមសាវ័ក* រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំប៉័ង* និងព្យាយាមអធិស្ឋាន។
លូកា 24:35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្សទាំងពីរនាក់រៀបរាប់ហេតុការណ៍ដែលកើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់ព្រះអង្គនៅពេលព្រះអង្គកាច់នំប៉័ង។ ព្រះគម្ពីរខ្មែរសាកល សិស្សទាំងពីរនាក់ក៏រៀបរាប់អ្វីៗដែលកើតឡើងនៅតាមផ្លូវ និងរបៀបដែលព្រះអង្គឲ្យពួកគេមើលស្គាល់ នៅពេលកាច់នំប៉័ង។ Khmer Christian Bible ពួកគេក៏ពន្យល់ប្រាប់ពីហេតុការណ៍នៅតាមផ្លូវ និងពីរបៀបដែលពួកគេស្គាល់ព្រះអង្គនៅពេលកាច់នំប៉័ង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេក៏និយាយប្រាប់ពីការដែលកើតមានមកតាមផ្លូវ និងហេតុការណ៍ដែលគេបានស្គាល់ព្រះអង្គច្បាស់ ក្នុងពេលព្រះអង្គកាច់នំបុ័ងឲ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេក៏និយាយប្រាប់ពីការដែលកើតមានមកតាមផ្លូវ ហើយដែលគេបានស្គាល់ទ្រង់ជាក់ ដោយទ្រង់កាច់នំបុ័ងឲ្យ។ អាល់គីតាប សិស្សទាំងពីរនាក់រៀបរាប់ហេតុការណ៍ ដែលកើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់អ៊ីសា នៅពេលអ៊ីសាកាច់នំបុ័ង។ |
សិស្សទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមសាវ័ក* រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំប៉័ង* និងព្យាយាមអធិស្ឋាន។