លូកា 24:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលដែលគេកំពុងតែពិភាក្សាគ្នា ព្រះយេស៊ូយាងមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។ ព្រះគម្ពីរខ្មែរសាកល នៅពេលពួកគេកំពុងនិយាយ និងជជែកគ្នា ព្រះយេស៊ូវព្រះអង្គផ្ទាល់ក៏យាងមកជិតធ្វើដំណើរជាមួយពួកគេដែរ Khmer Christian Bible ហើយពេលពួកគេកំពុងជជែកគ្នា ព្រះយេស៊ូក៏យាងមកជិតធ្វើដំណើរជាមួយពួកគេដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេកំពុងតែនិយាយគ្នា និងរិះគិតដូច្នេះ នោះព្រះយេស៊ូវក៏ចូលមក យាងជាមួយគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេកំពុងតែនិយាយគ្នា ហើយរិះគិតដូច្នេះ នោះព្រះយេស៊ូវក៏ចូលមក យាងជាមួយនឹងគេដែរ អាល់គីតាប នៅពេលដែលគេកំពុងតែពិភាក្សាគ្នា អ៊ីសាមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។ |
ដ្បិតនៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ»។
នៅពេលសិស្សទាំងពីរនាក់កំពុងតែនិយាយរៀបរាប់ ព្រះអម្ចាស់យាងមកគង់នៅកណ្ដាលចំណោមសិស្សទាំងអស់ ហើយមានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ត»។