ប្រជាជាតិទាំងឡាយអើយ ចូរសរសើរតម្កើងព្រះអម្ចាស់ ប្រជារាស្ត្រទាំងប៉ុន្មានអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
រ៉ូម 15:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយមានចែងទៀតថា: «ជាតិសាសន៍ទាំងឡាយអើយ ចូរកោតសរសើរព្រះអម្ចាស់ ត្រូវឲ្យប្រជារាស្ត្រផងទាំងពួង ច្រៀងសរសើរព្រះអង្គ»។ ព្រះគម្ពីរខ្មែរសាកល ហើយមានចែងទៀតថា: “សាសន៍ដទៃទាំងអស់អើយ ចូរសរសើរតម្កើងព្រះអម្ចាស់! ប្រជាជាតិទាំងអស់អើយ ចូរសរសើរព្រះអង្គ!”។ Khmer Christian Bible រួចមានសេចក្ដីចែងទុកទៀតថា៖ «ពួកសាសន៍ដទៃអើយ! ចូរសរសើរព្រះអម្ចាស់ ជនទាំងឡាយអើយ! ចូរសរសើរព្រះអង្គចុះ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមានចែងទៀតថា៖ «អ្នករាល់គ្នាជាសាសន៍ដទៃអើយ ចូរសរសើរដល់ព្រះអម្ចាស់ ចូរឲ្យប្រជារាស្ដ្រទាំងអស់សរសើរតម្កើងព្រះអង្គចុះ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មាន១ទៀតថា «ឱសាសន៍ទាំងឡាយអើយ ចូរសរសើរដល់ព្រះអម្ចាស់ ឱជនរាល់គ្នាអើយ ចូរដំកើងទ្រង់ចុះ» អាល់គីតាប ហើយមានចែងទៀតថាៈ «ជាតិសាសន៍ទាំងឡាយអើយ ចូរកោតសរសើរអុលឡោះជាអម្ចាស់ ត្រូវឲ្យប្រជារាស្ដ្រផងទាំងពួង ច្រៀងសរសើរទ្រង់»។ |
ប្រជាជាតិទាំងឡាយអើយ ចូរសរសើរតម្កើងព្រះអម្ចាស់ ប្រជារាស្ត្រទាំងប៉ុន្មានអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
ព្យាការីអេសាយក៏មានប្រសាសន៍ថា: «ពូជរបស់លោកអ៊ីសាយនឹងមកដល់ ព្រះអង្គនឹងក្រោកឡើង ដើម្បីដឹកនាំជាតិសាសន៍នានា ហើយជាតិសាសន៍ទាំងនោះ នឹងសង្ឃឹមលើព្រះអង្គ» ។