ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 10:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​បាន​សរសេរ​ទុក​អំពី​សេចក្ដី​សុចរិត​ដែល​មក​ពី​ក្រឹត្យ‌វិន័យ*​ថា: «អ្នក​ណា​ប្រតិបត្តិ​តាម​អ្វីៗ​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ‌សារ​អំពើ​ទាំង​នោះ»​ ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ម៉ូសេ​បាន​សរសេរ​អំពី​សេចក្ដីសុចរិត​ដែល​មកពី​ក្រឹត្យវិន័យ​ថា​:“អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីទាំងនេះ នឹង​រស់​ដោយ​សេចក្ដីទាំងនេះ”។

សូមមើលជំពូក

Khmer Christian Bible

លោក​ម៉ូសេ​បាន​ចែងទុក​អំពី​សេចក្ដី​សុចរិត​ដែល​មាន​តាមរយៈ​ក្រឹត្យវិន័យ​ថា​ អ្នកណា​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​នឹង​រស់នៅ​ដោយសារ​សេចក្ដី​ទាំង​នេះ​ឯង​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ម៉ូសេ​បាន​ចែង​ពី​សេចក្តី​សុចរិត ដែល​មក​ពី​ក្រឹត្យ‌វិន័យ​ថា «អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នេះ អ្នក​នោះ​នឹង​រស់​នៅ​ដោយ​សារ​សេចក្ដី​ទាំង​នោះ​ឯង» ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ម៉ូសេ​បាន​ចែង​ពី​សេចក្ដី​សុចរិត ដែល​មក​ដោយ‌សារ​ក្រិត្យ‌វិន័យ​ថា «មនុស្ស​ណា​ដែល​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ នឹង​រស់​នៅ​ដោយ‌សារ​ការ​ខ្លួន​ប្រព្រឹត្ត​នោះ​ឯង»

សូមមើលជំពូក

អាល់គីតាប

ម៉ូសា​បាន​សរសេរ​ទុក​អំពី​សេចក្ដី​សុចរិត​ដែល​មក​ពី​ហ៊ូកុំ​ថាៈ «អ្នក​ណា​ប្រតិបត្ដិ​តាម​អ្វីៗ​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ‌សារ​អំពើ​ទាំង​នោះ»។

សូមមើលជំពូក



រ៉ូម 10:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ដាស់‌តឿន​ពួក​គេ​ឲ្យ​វិល​មក កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​វិញ តែ​ពួក​គេ​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ​ទេ។ វិន័យ​របស់​ព្រះអង្គ​តែងតែ​ផ្ដល់​ជីវិត ឲ្យ​មនុស្ស​ដែល​ប្រតិបត្តិ​តាម ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​បាប​ខុស នឹង​វិន័យ​ទាំង​នេះ​វិញ។ ពួក​គេ​មាន​ចិត្ត​មានះ និង​រឹង​ចចេស មិន​ព្រម​ស្ដាប់​បង្គាប់​ឡើយ។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ ចូរ​នាំ​គ្នា​មក​ជិត​យើង ចូរ​ត្រង‌ត្រាប់​ស្ដាប់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែល នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​នូវ​សេចក្ដី​មេត្តា​ករុណា​របស់​យើង ចំពោះ​ដាវីឌ។


យើង​បាន​ប្រគល់​ច្បាប់​ឲ្យ​ពួក​គេ និង​នាំ​ពួក​គេ​ឲ្យ​ស្គាល់​វិន័យ​របស់​យើង។ អ្នក​ណា​ប្រតិបត្តិ​តាម អ្នក​នោះ​នឹង​មាន​ជីវិត។


នៅ​វាល​រហោ‌ស្ថាន ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង ហើយ​ក៏​បដិសេធ​ធ្វើ​តាម​វិន័យ​របស់​យើង ដែល​ផ្ដល់​ជីវិត​ឲ្យ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម។ ពួក​គេ​ចេះ​តែ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង​ជានិច្ច។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ ដោយ​ប្រល័យ​ជីវិត​ពួក​គេ​ឲ្យ​វិនាស​សូន្យ នៅ​វាល​រហោ‌ស្ថាន តាម​កំហឹង​របស់​យើង។


ប៉ុន្តែ អ្នក​ទាំង​នោះ​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង​ដែរ។ ពួក​គេ​ពុំ​ធ្វើ​តាម​ច្បាប់​របស់​យើង​ទេ ពួក​គេ​ក៏​ពុំ​បាន​គោរព និង​ប្រតិបត្តិ​តាម​វិន័យ​របស់​យើង ដើម្បី​ឲ្យ​មាន​ជីវិត​ដែរ។ ពួក​គេ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន តាម​កំហឹង​របស់​យើង​ទាល់​តែ​អស់​ចិត្ត។


អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង។ អ្នក​ប្រតិបត្តិ​តាម​នឹង​មាន​ជីវិត ដោយ‌សារ​ច្បាប់ និង​វិន័យ​ទាំង​នោះ។ យើង​ជា​ព្រះ‌អម្ចាស់។


រីឯ​ខ្ញុំ ខ្ញុំ​ក៏​បាត់​បង់​ជីវិត។ ដូច្នេះ បញ្ញត្តិ​ដែល​ត្រូវ​នាំ​ឲ្យ​ខ្ញុំ​មាន​ជីវិត​នោះ បែរ​ជា​បណ្ដាល​ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​វិញ


រីឯ​ក្រឹត្យ‌វិន័យ​ប្លែក​ពី​ជំនឿ​ទាំង​ស្រុង ព្រោះ​មាន​ចែង​ថា «អ្នក​ណា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ»។


«ឥឡូវ​នេះ អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់ ហើយ​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ផ្សេងៗ​ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។


និង​ឲ្យ​តែ​ខ្ញុំ​បាន​រួម​ជា​មួយ​ព្រះអង្គ។ ខ្ញុំ​មិន​មែន​សុចរិត​ដោយ​កាន់​តាម​ក្រឹត្យ‌វិន័យ​នោះ​ឡើយ គឺ​សុចរិត​ដោយ​ជឿ​លើ​ព្រះ‌គ្រិស្ត ហើយ​សេចក្ដី​សុចរិត​នេះ​មក​ពី​ព្រះ‌ជាម្ចាស់ ជា​សេចក្ដី​សុចរិត​ដែល​ស្ថិត​នៅ​លើ​ជំនឿ