ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 9:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ បុរស​នេះ​កើត​មក​ខ្វាក់​ដូច្នេះ តើ​បណ្ដាល​មក​ពី​បាប​របស់​នរណា? បាប​របស់​គាត់​ផ្ទាល់ ឬ​បាប​របស់​ឪពុក​ម្ដាយ​គាត់?»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ទូល​សួរ​ថា៖ “រ៉ាប៊ី គាត់​កើតមក​ខ្វាក់ភ្នែក​ដូច្នេះ តើ​នរណា​បាន​ប្រព្រឹត្តបាប អ្នកនេះ ឬ​ឪពុកម្ដាយ​របស់​គាត់​?”។

សូមមើលជំពូក

Khmer Christian Bible

ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោកគ្រូ​ តើ​បុរស​នេះ​ជា​អ្នក​មាន​បាប​ ឬ​មួយ​ឪពុក​ម្តាយ​របស់​គាត់​ជា​អ្នក​មាន​បាប​ បាន​ជា​គាត់​កើត​មក​ខ្វាក់​ភ្នែក​ដូច្នេះ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ តើ​អ្នក​ណា​បាន​ប្រព្រឹត្ត​អំពើ​បាប មនុស្ស​នេះ ឬ​ឪពុក‌ម្តាយ​របស់​គាត់ បាន​ជា​គាត់​កើត​មក​ខ្វាក់​ដូច្នេះ?»

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ តើ​អ្នក​ណា​បាន​ធ្វើ​បាប មនុស្ស​នេះ ឬ​ឪពុក​ម្តាយ​របស់​គាត់ បាន​ជា​គាត់​កើត​មក​ខ្វាក់​ដូច្នេះ

សូមមើលជំពូក

អាល់គីតាប

ពួក​សិស្ស​សួរ​អ៊ីសា​ថា៖ «តួន បុរស​នេះ​កើត​មក​ខ្វាក់​ដូច្នេះ តើ​បណ្ដាល​មក​ពី​បាប​របស់​នរណា? បាប​របស់​គាត់​ផ្ទាល់ ឬ​បាប​របស់​ឪពុក​ម្ដាយ​គាត់?»។

សូមមើលជំពូក



យ៉ូហាន 9:2
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បម្រើ​រូប​ទាំង​នោះ​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ


គេ​ទូល​ថា៖ «អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហាន‌បាទីស្ដ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការី*​អេលីយ៉ា អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ព្យាការី​យេរេមា ឬ​ជា​ព្យាការី​ណា​មួយ​រូប»។


ពួក​នេះ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព នៅ​តាម​ផ្សារ និង​ឲ្យ​គេ​ហៅ​ខ្លួន​ថា “ព្រះ‌គ្រូ”។


រីឯ​អ្នក​រាល់​គ្នា​វិញ កុំ​បង្គាប់​គេ​ឲ្យ​ហៅ​ខ្លួន​ថា “ព្រះ‌គ្រូ” សោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន “ព្រះ‌គ្រូ” តែ​មួយ​គត់ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បងប្អូន​នឹង​គ្នា។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា​អ្នក​ស្រុក​កាលី‌ឡេ​ទាំង​នោះ​ជា​មនុស្ស​មាន​បាប ច្រើន​ជាង​អ្នក​ស្រុក​កាលី‌ឡេ​ឯ​ទៀតៗ​ឬ បាន​ជា​គេ​ស្លាប់​របៀប​នេះ?


ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ សូម​អញ្ជើញ​ពិសា!»។


ព្រះ‌យេស៊ូ​យាង​តាម​ផ្លូវ ព្រះអង្គ​ទត​ឃើញ​មនុស្ស​ម្នាក់​ខ្វាក់​តាំង​ពី​កំណើត។


ពួក​គេ​នាំ​គ្នា​ពោល​ទៅ​គាត់​ថា៖ «ឯង​ជា​មនុស្ស​ជាប់​បាប​ពេញ​ខ្លួន តាំង​ពី​កំណើត​មក ហើយ​ឯង​ហ៊ាន​ប្រដៅ​យើង​ទៀត!»។ គេ​ក៏​បណ្ដេញ​គាត់​ចេញ​ទៅ​ខាង​ក្រៅ។


កាល​អ្នក​កោះ​នោះ​ឃើញ​ពស់​ចឹក​ដៃ​លោក​ជាប់​ដូច្នេះ ក៏​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ពិត​ជា​បាន​សម្លាប់​គេ​ហើយ ទោះ​បី​គាត់​ទើប​នឹង​រួច​ខ្លួន​ពី​សមុទ្រ​នោះ​ក៏​ដោយ ក៏​ព្រះ​យុត្តិធម៌ មិន​ទុក​ឲ្យ​គាត់​នៅ​រស់​រាន​មាន​ជីវិត​ដែរ»។