យ៉ូហាន 6:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បណ្ដាជនបានជួបព្រះអង្គនៅត្រើយម្ខាង គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។ ព្រះគម្ពីរខ្មែរសាកល ពេលរកព្រះអង្គឃើញនៅត្រើយម្ខាងបឹង ពួកគេក៏ទូលថា៖ “រ៉ាប៊ី តើលោកមកដល់ទីនេះពីអង្កាល់?”។ Khmer Christian Bible ពេលបានជួបព្រះអង្គនៅត្រើយម្ខាងហើយ ពួកគេទូលសួរព្រះអង្គថា៖ «លោកគ្រូ! លោកមកដល់ទីនេះពីកាលណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេឃើញព្រះអង្គនៅត្រើយម្ខាងហើយ គេទូលសួរព្រះអង្គថា៖ «លោកគ្រូ លោកមកដល់ទីនេះពីពេលណា?» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលឃើញទ្រង់នៅឯត្រើយម្ខាងហើយ នោះគេទូលសួរថា លោកគ្រូ លោកមកដល់ទីនេះពីកាលណា អាល់គីតាប បណ្ដាជនបានជួបអ៊ីសានៅត្រើយម្ខាង គេសួរគាត់ថា៖ «តួន! តើតួនមកដល់ពីអង្កាល់?»។ |
រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឲ្យហៅខ្លួនថា “ព្រះគ្រូ” សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “ព្រះគ្រូ” តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។
កាលព្រះយេស៊ូ និងពួកសិស្ស*បានឆ្លងទៅដល់ត្រើយម្ខាងក្នុងស្រុកគេនេសារ៉ែតហើយ គេក៏នាំគ្នាចតទូក។