ពេលព្រះអង្គមានព្រះបន្ទូលបញ្ជា នោះស្រាប់តែមានខ្យល់ព្យុះបក់បោកមក បង្កើតជារលកធំៗ
យ៉ូហាន 6:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្យល់បក់បោកមកយ៉ាងខ្លាំង បណ្ដាលឲ្យទឹកសមុទ្រមានរលកធំៗ។ ព្រះគម្ពីរខ្មែរសាកល ទឹកបឹងក៏រំជួលឡើង ដោយសារខ្យល់បក់យ៉ាងខ្លាំង។ Khmer Christian Bible ដោយសារតែខ្យល់បក់ខ្លាំងពេក នោះធ្វើឲ្យបឹងមានរលក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សមុទ្រមានខ្យល់បក់បោកជាខ្លាំង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សមុទ្រក៏មានរលក បោកដោយខ្យល់បក់ជាខ្លាំង អាល់គីតាប ខ្យល់បក់បោកមកយ៉ាងខ្លាំងបណ្ដាលឲ្យទឹកសមុទ្រមានរលកធំៗ។ |
ពេលព្រះអង្គមានព្រះបន្ទូលបញ្ជា នោះស្រាប់តែមានខ្យល់ព្យុះបក់បោកមក បង្កើតជារលកធំៗ
ព្រះអង្គនាំពពកចេញពីជើងមេឃ ព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរ ដើម្បីឲ្យភ្លៀងធ្លាក់ ហើយព្រះអង្គក៏បានបញ្ចេញខ្យល់ ឲ្យបក់បោកមកដែរ។
គេជិះទូកឆ្លងទៅក្រុងកាពើណិម នៅត្រើយម្ខាង។ ពេលនោះ ងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ
កាលគេចែវទូកបានចម្ងាយប្រមាណជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូយាងលើសមុទ្រ ចូលមកជិតទូក គេភ័យខ្លាចជាខ្លាំង។