អ្នកបម្រើក៏យកអាហារចែកជូនមនុស្សទាំងអស់នៅទីនោះ។ ពួកគេបរិភោគឆ្អែត ហើយមានអាហារនៅសេសសល់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
យ៉ូហាន 6:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សនាំគ្នារើសសំណល់នំប៉័ងទាំងប្រាំដុំ ដែលបណ្ដាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេក៏ប្រមូលបំណែកពីនំប៉័ងស្រូវបាឡេប្រាំនោះ ដែលសេសសល់ពីអ្នកហូប ដាក់បានពេញដប់ពីរកន្ត្រក។ Khmer Christian Bible ពួកសិស្សក៏ប្រមូលចំណិតនំប៉័ងនៅសល់ពីនំប៉័ងប្រាំដុំដែលបណ្តាជនបានបរិភោគ ហើយពួកគេប្រមូលបានពេញដប់ពីរកន្ត្រក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេប្រមូលចំណិតនំបុ័ងម្សៅឱក ដែលសល់ពីប្រាំដុំ ក្រោយពីបានបរិភោគហើយនោះ បានពេញដប់ពីរកន្ត្រក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយដែលបរិភោគរួចហើយ នោះគេប្រមូលចំណិតនំបុ័ងម្សៅឱក ដែលសល់ពី៥ដុំនោះ ដាក់ពេញបាន១២កន្ត្រក អាល់គីតាប ពួកសិស្សនាំគ្នារើសសំណល់នំបុ័ងទាំងប្រាំដុំ ដែលបណ្ដាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី។ |
អ្នកបម្រើក៏យកអាហារចែកជូនមនុស្សទាំងអស់នៅទីនោះ។ ពួកគេបរិភោគឆ្អែត ហើយមានអាហារនៅសេសសល់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះបាទអម៉ាស៊ីយ៉ាមានរាជឱង្ការទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «តើត្រូវធ្វើដូចម្ដេច ចំពោះប្រាក់ដែលយើងបានឲ្យទៅទាហានអ៊ីស្រាអែលទាំងនោះ!»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលស្ដេចថា៖ «ព្រះអម្ចាស់អាចប្រទានប្រាក់មកព្រះករុណាវិញច្រើនជាងនេះទៅទៀត»។
អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយពួកសិស្សប្រមូលនំប៉័ងដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។
«នៅទីនេះ ក្មេងប្រុសម្នាក់មាននំប៉័ងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ។ ប៉ុន្តែ បើមានតែប៉ុណ្ណឹង ធ្វើម្ដេចនឹងឲ្យគ្រាន់សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះ?»។
ព្រះរបស់ខ្ញុំនឹងបំពេញសេចក្ដីត្រូវការគ្រប់យ៉ាងរបស់បងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដោយរួមក្នុងអង្គព្រះគ្រិស្តយេស៊ូ។