តើអ្នកទាំងនោះជានរណា? ពួកគេរសាត់មកដូចពពក និងដូចព្រាបដែលហើរមករកសំបុកវាវិញ។
យ៉ូហាន 4:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រុកនាំគ្នាចេញពីភូមិទៅរកព្រះយេស៊ូ។ ព្រះគម្ពីរខ្មែរសាកល ពួកគេក៏ចេញពីទីក្រុង ហើយមករកព្រះអង្គ។ Khmer Christian Bible ពួកគេក៏ចេញពីក្រុងទៅរកព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ចេញពីទីក្រុង ហើយនាំគ្នាមករកព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ចេញពីទីក្រុងទៅឯទ្រង់។ អាល់គីតាប អ្នកស្រុកនាំគ្នាចេញពីភូមិទៅរកអ៊ីសា។ |
តើអ្នកទាំងនោះជានរណា? ពួកគេរសាត់មកដូចពពក និងដូចព្រាបដែលហើរមករកសំបុកវាវិញ។
ហេតុនេះ អ្នកដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកដែលនៅខាងមុខនឹងត្រឡប់ទៅនៅខាងក្រោយវិញ»។
«សុំមកមើលបុរសម្នាក់ លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត។ លោកនោះជាព្រះគ្រិស្តហើយមើលទៅ!»។
ក្នុងភូមិនោះ មានអ្នកស្រុកសាម៉ារីជាច្រើនបានជឿលើព្រះយេស៊ូ ដោយសារពាក្យដែលស្ត្រីនោះបានបញ្ជាក់ប្រាប់ថា “លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត”។
ខ្ញុំក៏បានចាត់គេឲ្យទៅអញ្ជើញលោកភ្លាម លោកមកដូច្នេះជាការប្រពៃណាស់។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នាស្ថិតនៅទីនេះចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ រង់ចាំស្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោក»។
ពេលលោកប៉ូល និងលោកបារណាបាសចេញពីសាលាប្រជុំ ពួកគេបានអញ្ជើញលោកឲ្យមានប្រសាសន៍អំពីសេចក្ដីទាំងនេះ នៅថ្ងៃសប្ប័ទ*ខាងមុខទៀត។
ហេតុនេះ សូមបងប្អូនជ្រាបថា ព្រះជាម្ចាស់បានប្រទានព្រះបន្ទូលស្ដីអំពីការសង្គ្រោះរបស់ព្រះអង្គឲ្យសាសន៍ដទៃវិញ ព្រោះគេមុខជាស្ដាប់មិនខាន។
ក្រឹត្យវិន័យកើតមានឡើង ដើម្បីធ្វើឲ្យកំហុសកើតមានកាន់តែច្រើនឡើងៗ។ នៅទីណាដែលមានបាប*កាន់តែច្រើន ទីនោះព្រះគុណក៏រឹតតែមានច្រើនថែមទៀត។