ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 18:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​អ្នក​បម្រើ​របស់​មហា​បូជា‌ចារ្យ*​ម្នាក់​ត្រូវ​ជា​បងប្អូន​នឹង​អ្នក ដែល​លោក​ពេត្រុស​កាប់​ដាច់​ស្លឹក​ត្រចៀក ពោល​ថា៖ «ខ្ញុំ​ក៏​បាន​ឃើញ​អ្នក​ឯង​នៅ​ក្នុង​សួន​ជា​មួយ​គាត់​ដែរ!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ម្នាក់​ក្នុង​ពួក​បាវបម្រើ​របស់​មហាបូជាចារ្យ ជា​សាច់ញាតិ​របស់​អ្នកដែល​ពេត្រុស​បាន​កាប់ដាច់​ត្រចៀក​នោះ និយាយថា​៖ “តើ​ខ្ញុំ​មិន​បាន​ឃើញ​អ្នកឯង​នៅ​ជាមួយ​អ្នកនោះ​ក្នុង​សួន​ទេ​ឬ​?”។

សូមមើលជំពូក

Khmer Christian Bible

មាន​បាវបម្រើ​របស់​សម្តេច​សង្ឃ​ម្នាក់​ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​បាវបម្រើ​ម្នាក់​ដែល​លោក​ពេត្រុស​បាន​កាត់​ដាច់​ត្រចៀក​នោះ​បាន​និយាយ​ថា៖​ «តើ​ខ្ញុំ​មិន​បាន​ឃើញ​អ្នក​នៅ​ជាមួយ​អ្នក​នោះ​ក្នុង​សួន​ទេ​ឬ?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​បាវ​បម្រើ​របស់​សម្តេច​សង្ឃម្នាក់ ជា​សាច់​ញាតិ​នឹង​អ្នកដែល​ពេត្រុស​បាន​កាប់​ដាច់​ត្រចៀក សួរ​ថា៖ «តើ​ខ្ញុំ​មិនបាន​ឃើញ​អ្នក​ឯង​នៅ​ក្នុង​សួន​ច្បារ ជា​មួយ​អ្នក​នោះដែរ​ទេឬ?»

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ពួក​បាវ​សំដេច​សង្ឃ​ម្នាក់ គឺ​ជា​សាច់‌ញាតិ​នឹង​អ្នក​ដែល​ពេត្រុស​បាន​កាប់​ដាច់​ត្រចៀក​នោះ ក៏​និយាយ​ថា តើ​អញ​មិន​បាន​ឃើញ​ឯង​នៅ​ក្នុង​ច្បារ​ជា​មួយ​នឹង​អ្នក​នោះ​ទេ​ឬ​អី

សូមមើលជំពូក

អាល់គីតាប

មាន​អ្នក​បម្រើ​របស់​មូស្ទី​ម្នាក់​ត្រូវ​ជា​បង​ប្អូន​នឹង​អ្នក​ដែល​ពេត្រុស​កាប់​ដាច់​ស្លឹក​ត្រចៀក ពោល​ថា៖ «ខ្ញុំ​ក៏​បាន​ឃើញ​អ្នក​ឯង​នៅ​ក្នុង​សួន​ជា​មួយ​គាត់​ដែរ!»។

សូមមើលជំពូក



យ៉ូហាន 18:26
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពាក្យ​ពិត​នៅ​មាន​តម្លៃ​រហូត រីឯ​ពាក្យ​ភូត‌ភរ​ស្ថិត​នៅ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។


បន្តិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ​នាំ​គ្នា​ចូល​ទៅ​ជិត​លោក​ពេត្រុស ហើយ​ពោល​ថា៖ «អ្នក​ឯង​ពិត​ជា​បក្ស​ពួក​របស់​អ្នក​ទាំង​នោះ ព្រោះ​សម្ដី​អ្នក​ឯង​បញ្ជាក់​ច្បាស់​ថា អ្នក​ឯង​មក​ពី​ស្រុក​កាលី‌ឡេ​មែន!»។


មួយ​ស្របក់​ក្រោយ​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​គាត់​ដែរ»។ លោក​ពេត្រុស​ឆ្លើយ​ទៅ​អ្នក​នោះ​ថា៖ «ទេ! មិន​មែន​ខ្ញុំ​ទេ!»។


កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ព្រះអង្គ​យាង​ទៅ​ខាង​នាយ​ជ្រោះ​កេដ្រូន​ជា​មួយ​ពួក​សិស្ស*។ នៅ​ទី​នោះ មាន​សួន​ឧទ្យាន​មួយ ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​សួន​ឧទ្យាន​នោះ​ជា​មួយ​ពួក​សិស្ស។


លោក​ស៊ីម៉ូន​ពេត្រុស​មាន​ដាវ​មួយ គាត់​ហូត​កាប់​អ្នក​បម្រើ​ម្នាក់​របស់​លោក​មហា​បូជា‌ចារ្យ ដាច់​ស្លឹក​ត្រចៀក​ស្ដាំ អ្នក​បម្រើ​នោះ​ឈ្មោះ​ម៉ាល‌កុស។