លុះចាប់ព្រះយេស៊ូបានហើយ គេបណ្ដើរព្រះអង្គទៅដល់ដំណាក់របស់លោកកៃផា ជាមហាបូជាចារ្យ*។ ពួកអាចារ្យ* និងពួកព្រឹទ្ធាចារ្យ* ជួបជុំគ្នានៅទីនោះ។
យ៉ូហាន 18:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកអាណបញ្ជូនព្រះអង្គ ទាំងជាប់ចំណងទៅលោកកៃផា ជាមហាបូជាចារ្យ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក អាន់ណាសបានបញ្ជូនព្រះអង្គទាំងជាប់ចំណងទៅកៃផាសជាមហាបូជាចារ្យ។ Khmer Christian Bible ពេលនោះលោក អាណ ក៏បញ្ជូនព្រះអង្គទាំងជាប់ចំណងទៅសម្តេចសង្ឃកៃផា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអាណឲ្យគេនាំព្រះអង្គទាំងជាប់ចំណង ទៅលោកកៃផា ជាសម្តេចសង្ឃវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះលោកអាណឲ្យគេនាំទ្រង់ទាំងជាប់ចំណង ទៅឯលោកកៃផា ជាសំដេចសង្ឃវិញ។ អាល់គីតាប ពេលនោះលោកអាណបញ្ជូនអ៊ីសា ទាំងជាប់ចំណងទៅលោកកៃផាសជាមូស្ទី។ |
លុះចាប់ព្រះយេស៊ូបានហើយ គេបណ្ដើរព្រះអង្គទៅដល់ដំណាក់របស់លោកកៃផា ជាមហាបូជាចារ្យ*។ ពួកអាចារ្យ* និងពួកព្រឹទ្ធាចារ្យ* ជួបជុំគ្នានៅទីនោះ។
លោកអាណ និងលោកកៃផាធ្វើជាមហាបូជាចារ្យ*។ ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូហាន ជាកូនរបស់លោកសាការី នៅក្នុងវាលរហោស្ថាន*។
គេនាំព្រះអង្គទៅជួបលោកអាណមុនគេ ព្រោះលោកត្រូវជាឪពុកក្មេករបស់លោកកៃផា ដែលកាន់តំណែងជាមហាបូជាចារ្យនៅឆ្នាំនោះ
លោកស៊ីម៉ូនពេត្រុសដើរតាមព្រះយេស៊ូជាមួយសិស្ស*ម្នាក់ទៀត លោកមហាបូជាចារ្យស្គាល់សិស្សម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយព្រះយេស៊ូ ទៅទីធ្លាខាងក្នុងដំណាក់របស់លោកមហាបូជាចារ្យ*។