ព្រះអង្គមានព្រះបញ្ជាថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីដ៏វិសុទ្ធ។
យ៉ូស្វេ 5:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេទ័ពរបស់ព្រះអម្ចាស់មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងលោកឈរជាកន្លែងដ៏វិសុទ្ធ»។ លោកយ៉ូស្វេក៏ធ្វើតាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មេទ័ពលើពួកពលរបស់ព្រះយេហូវ៉ា មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «ចូរដោះស្បែកជើងរបស់អ្នកចេញ ដ្បិតកន្លែងដែលអ្នកឈរជាកន្លែងបរិសុទ្ធ»។ លោកយ៉ូស្វេក៏ធ្វើតាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកដែលជាកំពូលលើពួកពលផងព្រះយេហូវ៉ាក៏ប្រាប់ថា ចូរដោះស្បែកជើងចេញទៅ ដ្បិតកន្លែងដែលឈរនៅនោះ ជាកន្លែងបរិសុទ្ធ រួចយ៉ូស្វេក៏ធ្វើតាមដូច្នោះ។ អាល់គីតាប មេទ័ពរបស់អុលឡោះតាអាឡានិយាយមកកាន់យ៉ូស្វេថា៖ «ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរ ជាកន្លែងបរិសុទ្ធ»។ យ៉ូស្វេក៏ធ្វើតាម។ |
ព្រះអង្គមានព្រះបញ្ជាថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីដ៏វិសុទ្ធ។
ពេលនោះ គេបិទទ្វារក្រុងយេរីខូយ៉ាងជិត គ្មាននរណាម្នាក់ចេញចូលបានឡើយ ព្រោះគេខ្លាចជនជាតិអ៊ីស្រាអែល។
យើងបានឮព្រះសូរសៀងនេះពីលើមេឃមក កាលយើងនៅជាមួយព្រះអង្គនៅលើភ្នំដ៏វិសុទ្ធ ។