លោកអ៊ីសាកដាក់ឈ្មោះអណ្ដូងនោះថា “សេបា” ហេតុនេះហើយបានជាគេហៅក្រុងនោះថា “បៀរសេបា” រហូតមកទល់សព្វថ្ងៃ។
យ៉ូស្វេ 4:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេឲ្យគេបញ្ឈរថ្មដប់ពីរដុំ នៅកណ្ដាលទន្លេយ័រដាន់ ត្រង់កន្លែងដែលក្រុមបូជាចារ្យសែងហិបនៃសម្ពន្ធមេត្រីបានឈរ។ ថ្មទាំងដប់ពីរក៏នៅទីនោះរហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូស្វេដាក់ថ្មដប់ពីរដុំនៅកណ្ដាលទន្លេយ័រដាន់ ត្រង់កន្លែងដែលជើងរបស់ពួកសង្ឃសែងហិបនៃសេចក្ដីសញ្ញាបានឈរ ហើយថ្មទាំងនោះក៏តាំងនៅរហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូស្វេក៏ដាក់ថ្ម១២ដុំនៅកណ្តាលទន្លេយ័រដាន់ ត្រង់កន្លែងនៃជើងពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាបានឈរហើយថ្មទាំងនោះក៏តាំងនៅរហូតដល់សព្វថ្ងៃនេះ អាល់គីតាប យ៉ូស្វេឲ្យគេបញ្ឈរថ្មដប់ពីរដុំ នៅកណ្តាលទន្លេយ័រដាន់ ត្រង់កន្លែងដែលក្រុមអ៊ីមុាំសែងហិបនៃសម្ពន្ធមេត្រីបានឈរ។ ថ្មទាំងដប់ពីរក៏នៅទីនោះរហូតដល់សព្វថ្ងៃ។ |
លោកអ៊ីសាកដាក់ឈ្មោះអណ្ដូងនោះថា “សេបា” ហេតុនេះហើយបានជាគេហៅក្រុងនោះថា “បៀរសេបា” រហូតមកទល់សព្វថ្ងៃ។
លោកយ៉ាកុបក្រោកឡើងពីព្រលឹម យកដុំថ្មដែលលោកកើយនោះ មកដាក់បញ្ឈរជាស្តូប រួចចាក់ប្រេងពីលើ ។
ដ្បិតប្រជាជនដែលរស់នៅទីនោះពីមុនបានភៀសខ្លួនទៅគីថែម ហើយរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
លោកយកថ្មដប់ពីរដុំ តាមចំនួនកុលសម្ព័ន្ធកូនចៅរបស់លោកយ៉ាកុប។ គឺលោកយ៉ាកុបនេះហើយដែលព្រះអម្ចាស់មានព្រះបន្ទូលថា «អ្នកនឹងមានឈ្មោះថាអ៊ីស្រាអែល» ។
ឈើស្នែងទាំងនោះវែង គេអាចមើលឃើញចុងរបស់វាពីទីសក្ការៈ ដែលនៅខាងមុខកន្លែងតម្កល់ហិប ប៉ុន្តែ ពីខាងក្រៅ គេពុំអាចមើលឃើញឡើយ។ ហិបនៃសម្ពន្ធមេត្រីស្ថិតនៅទីនោះ រហូតដល់សព្វថ្ងៃ។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងមករកយើងនៅលើភ្នំ ហើយរង់ចាំនៅទីនេះសិន យើងនឹងប្រគល់បន្ទះថ្មឲ្យអ្នក នៅលើបន្ទះថ្ម យើងបានចារឹកក្រឹត្យវិន័យ និងបទបញ្ជា ដែលអ្នកត្រូវយកទៅបង្រៀនប្រជាជន»។
ត្បូងទាំងនេះជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល គឺមានទាំងអស់ដប់ពីរ។ នៅលើត្បូងនីមួយៗត្រូវចារឈ្មោះកុលសម្ព័ន្ធមួយ តាមរបៀបដែលគេឆ្លាក់ត្រា។
ពួកទាហានទទួលយកប្រាក់ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។ រឿងនេះក៏លេចឮសុសសាយក្នុងចំណោមជនជាតិយូដា រហូតមកទល់សព្វថ្ងៃ។
ព្រះអម្ចាស់បញ្ចុះសពលោកនៅជ្រលងភ្នំ ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងបេតពេអ៊រ។ រហូតមកទល់សព្វថ្ងៃនេះ ពុំមាននរណាម្នាក់ស្គាល់ផ្នូររបស់លោកឡើយ។
លោកយ៉ូស្វេចារសេចក្ដីទាំងនេះទុកនៅក្នុងគម្ពីរនៃក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ លោកយកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅក្រោមដើមជ្រៃ ដែលស្ថិតក្នុងកន្លែងសក្ការៈរបស់ព្រះអម្ចាស់។
ក្រុមបូជាចារ្យសែងហិបនាំគ្នាឈប់នៅចំកណ្ដាលទន្លេយ័រដាន់ រហូតដល់ប្រជាជនធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកយ៉ូស្វេ គឺស្របតាមសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេបានផ្ដែផ្ដាំលោកយ៉ូស្វេ។ ប្រជាជនក៏ប្រញាប់ប្រញាល់នាំគ្នាឆ្លងទៅ។
បុរសនោះបានធ្វើដំណើរទៅស្រុកហេត ហើយសង់ក្រុងមួយ ដែលគាត់ដាក់ឈ្មោះថា «លូស» ជាឈ្មោះដែលគេហៅរហូតដល់សព្វថ្ងៃ។
ពាក្យលោកដាវីឌថ្លែងនេះ ជាច្បាប់ និងជាវិន័យមួយ ដែលជនជាតិអ៊ីស្រាអែលអនុវត្តតាម ចាប់តាំងពីថ្ងៃនោះតរៀងមក រហូតដល់សព្វថ្ងៃ។
លោកសាំយូអែលបានយកថ្មមកដាក់នៅចន្លោះមីសប៉ា និងសេន ហើយដាក់ឈ្មោះថ្មនោះថាអេបេន-អេស៊ើរ ដោយពោលថា ព្រះអម្ចាស់បានសង្គ្រោះយើងរហូតដល់ពេលនេះ។