ព្រះបាទស៊ីហុនមិនព្រមឲ្យជនជាតិអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់ខ្លួនទេ តែស្ដេចប្រមូលកងទ័ពទាំងមូលចេញមកវាយប្រហារជនជាតិអ៊ីស្រាអែល នៅវាលរហោស្ថាន គឺស្ដេចវាយប្រហារជនជាតិអ៊ីស្រាអែលនៅយ៉ាហាស់។
យ៉ូស្វេ 21:36 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងទឹកដីនៃកុលសម្ព័ន្ធរូបេនដែលនៅត្រើយខាងកើតទន្លេយ័រដាន់ គេបានទទួលក្រុងបេសស៊ើរ និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាហាស និងវាលស្មៅនៅជុំវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីកុលសម្ព័ន្ធរូបេន គេឲ្យក្រុងបេស៊ើរ និងវាលស្មៅជុំវិញ ក្រុងយ៉ាហាស និងវាលស្មៅជុំវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក្នុងពូជអំបូររូបេន នោះក៏ឲ្យបេស៊ើរ នឹងដីនៅជុំវិញ យ៉ាហាស នឹងដីនៅជុំវិញ អាល់គីតាប ក្នុងទឹកដីនៃកុលសម្ព័ន្ធរូបេន ដែលនៅត្រើយខាងកើតទន្លេយ័រដាន់គេបានទទួលក្រុងបេសស៊ើរ និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាហាស និងវាលស្មៅនៅជុំវិញ |
ព្រះបាទស៊ីហុនមិនព្រមឲ្យជនជាតិអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់ខ្លួនទេ តែស្ដេចប្រមូលកងទ័ពទាំងមូលចេញមកវាយប្រហារជនជាតិអ៊ីស្រាអែល នៅវាលរហោស្ថាន គឺស្ដេចវាយប្រហារជនជាតិអ៊ីស្រាអែលនៅយ៉ាហាស់។
ក្រុងទាំងនោះគឺ: ក្រុងបេស៊ើរ នៅវាលរហោស្ថាននៃខ្ពង់រាបក្នុងទឹកដីរូបេន ក្រុងរ៉ាម៉ូត នៅស្រុកកាឡាដក្នុងទឹកដីកាដ និងក្រុងកូឡាន នៅស្រុកបាសានក្នុងទឹកដីម៉ាណាសេ។
នៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅខាងកើតក្រុងយេរីខូ គេបានជ្រើសរើសយកក្រុងបេស៊ើរ នៅវាលរហោស្ថាន ក្នុងតំបន់ខ្ពង់រាបរបស់កុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដរបស់កុលសម្ព័ន្ធកាដ និងក្រុងកូឡាន នៅស្រុកបាសានរបស់កុលសម្ព័ន្ធម៉ាណាសេ។
ក្រុងឌីម-ណា និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងណា-ហាឡាល់ និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។
ក្រុងក្ដេម៉ូត និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងមេផ្អាត និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។