យ៉ូស្វេ 21:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល គេទទួលបានក្រុងពីរ គឺក្រុងតាណាក់ និងវាលស្មៅនៅជុំវិញ ក្រុងអ៊ីតឡាម និងវាលស្មៅនៅជុំវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង គេឲ្យក្រុងតាអាណាក និងវាលស្មៅជុំវិញ ក្រុងកាថ-រីម៉ូន និងវាលស្មៅជុំវិញ ទាំងអស់មានពីរក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះក៏ឲ្យត្អាណាក នឹងដីនៅជុំវិញ កាថ-រីម៉ូន នឹងដីនៅជុំវិញ ទាំងអស់មាន២ក្រុង អាល់គីតាប ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល គេទទួលបានក្រុងពីរ គឺក្រុងតាណាក់ និងវាលស្មៅនៅជុំវិញ ក្រុងអ៊ីតឡាម និងវាលស្មៅនៅជុំវិញ។ |
កុលសម្ព័ន្ធម៉ាណាសេក៏មានទឹកដីនៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេតសាន និងភូមិដែលនៅជុំវិញ ក្រុងយីបលាម និងភូមិដែលនៅជុំវិញ ក្រុងដោរ ក្រុងអេន-ដោរ ក្រុងតាណាក់ ក្រុងមេគីដោ និងភូមិដែលនៅជុំវិញ ក្រុងទាំងនោះ និងអ្នកស្រុករបស់គេដែរ ពោលគឺស្រុកដោរទាំងមូល។
ក្រុងអាយ៉ាឡូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងកាថ-រីម៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។
សរុបមក អំបូរឯទៀតៗនៃកូនចៅរបស់លោកកេហាត់ទទួលបានក្រុងចំនួនដប់ ព្រមទាំងវាលស្មៅនៅជុំវិញ។
ស្ដេចរបស់ខ្មាំងនាំគ្នាលើកទ័ពមក ស្ដេចរបស់ជនជាតិកាណានលើកគ្នាមកច្បាំង នៅតាណាក់ ក្បែរប្រភពទឹកមេគីដោ តែពួកគេពុំបានទទួលប្រាក់ ជាជយភណ្ឌអ្វីសោះឡើយ។