យ៉ូស្វេ 21:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកលេវីក្នុងអំបូរឯទៀតៗនៃកូនចៅរបស់លោកកេហាត់ ទទួលបានក្រុងក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមការចាប់ឆ្នោត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកលេវីក្នុងអំបូរឯទៀតៗនៃពួកកេកូនចៅកេហាត់ ទទួលបានក្រុងជាចំណែករបស់ខ្លួន ពីកុលសម្ព័ន្ធអេប្រាអិម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកគ្រួកូនចៅកេហាត់ជាពួកលេវីដែលនៅសល់ នោះបានទីក្រុងជាចំណែកខ្លួន ក្នុងពូជអំបូរអេប្រាអិម អាល់គីតាប ពួកលេវី ក្នុងអំបូរឯទៀតៗនៃកូនចៅរបស់លោកកេហាត់ ទទួលបានក្រុង ក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមការចាប់ឆ្នោត។ |
អំបូរខ្លះទៀតនៃកូនចៅកេហាត់ បានទទួលក្រុងនានាក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។
សរុបទាំងអស់ ក្រុមបូជាចារ្យដែលជាកូនចៅលោកអើរ៉ុនទទួលបានដប់បីក្រុង ព្រមទាំងវាលស្មៅនៅជុំវិញផង។
កូនចៅឯទៀតៗរបស់កេហាត់ទទួលបានក្រុងចំនួនដប់ ក្នុងទឹកដីនៃអំបូរនានារបស់កុលសម្ព័ន្ធអេប្រាអ៊ីម កុលសម្ព័ន្ធដាន់ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលនៅខាងលិច។