ព្រមទាំងស្រុកភូមិដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់ក្រុងបាល។ នេះជាឈ្មោះក្រុងដែលពួកគេរស់នៅ និងបញ្ជីរាយនាមពូជពង្សរបស់ពួកគេ។
យ៉ូស្វេ 19:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មានស្រុកភូមិទាំងប៉ុន្មានដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់បាឡាត-បៀរ គឺរ៉ាម៉ាត់ខាងត្បូង។ នេះហើយទឹកដីដែលជាមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅស៊ីម្មាន តាមអំបូររបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងស្រុកទាំងអស់ដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់បាអាឡាត-ប្អៀរ និងរ៉ាម៉ាត ដែលនៅស្រុកត្បូង។ នេះហើយជាមត៌ករបស់កុលសម្ព័ន្ធនៃពួកកូនចៅស៊ីម្មាន តាមពូជអំបូររបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងស្រុកទាំងអស់ដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់ប្អាឡាត-ប្អៀរ នឹងរ៉ាម៉ាត ដែលនៅស្រុកត្បូង នេះហើយជាមរដក របស់ពូជអំបូរពួកកូនចៅស៊ីម្មាន តាមគ្រួគេទាំងប៉ុន្មាន អាល់គីតាប បន្ទាប់មក មានស្រុកភូមិទាំងប៉ុន្មានដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់បាឡាត-បៀរ គឺរ៉ាម៉ាត់ខាងត្បូង។ នេះហើយទឹកដី ដែលជាមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅស៊ីម្មាន តាមអំបូររបស់ពួកគេ។ |
ព្រមទាំងស្រុកភូមិដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់ក្រុងបាល។ នេះជាឈ្មោះក្រុងដែលពួកគេរស់នៅ និងបញ្ជីរាយនាមពូជពង្សរបស់ពួកគេ។
ក្រុងឯទៀតៗមាន: អាយីន រីម៉ូន អេធើរ និងអាសាន គឺមានទាំងអស់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
ដោយទឹកដីដែលជាចំណែកមត៌ករបស់កូនចៅយូដាធំពេក គេក៏បានយកមួយចំណែកមកចែកឲ្យកូនចៅស៊ីម្មាន។ ហេតុនេះ ទើបទឹកដីរបស់កូនចៅស៊ីម្មានស្ថិតនៅកណ្ដាលទឹកដីយូដា។
លោកបានផ្ញើជំនូនទាំងនោះទៅជូនអស់លោកព្រឹទ្ធាចារ្យនៅបេតអែល ព្រឹទ្ធាចារ្យនៅរ៉ាម៉ូត ក្នុងតំបន់ណេកិប ព្រឹទ្ធាចារ្យនៅយ៉ាទៀរ