រាជប្រតិភូទាំងនោះមានរាយនាមដូចតទៅ: កូនរបស់លោកបេន-ហ៊ើរគ្រប់គ្រងលើតំបន់ភ្នំអេប្រាអ៊ីម។
យ៉ូស្វេ 19:50 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានជូនក្រុងធីម៉្នាត-សេរ៉ា នៅតំបន់ភ្នំអេប្រាអ៊ីម តាមសំណូមពររបស់លោក ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ លោកបានសង់ទីក្រុងឡើងវិញ រួចតាំងទីលំនៅនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេប្រគល់ក្រុងធីមណាត-សេរ៉ា នៅស្រុកភ្នំរបស់អេប្រាអិម ជូនដល់លោក តាមបង្គាប់ព្រះយេហូវ៉ា ដូចជាលោកបានសូម រួចលោកក៏សង់ទីក្រុង ហើយតាំងទីលំនៅនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឲ្យទីក្រុងធីម៉្នាត-សេរ៉ា នៅក្នុងភ្នំរបស់ស្រុកអេប្រាអិមដល់លោក តាមបង្គាប់ព្រះយេហូវ៉ា ដូចជាលោកបានសូម រួចលោកក៏សង់ទីក្រុង ហើយតាំងទីលំនៅនៅទីនោះ។ អាល់គីតាប ពួកគេបានជូនក្រុងធីម៉្នាត-សេរ៉ា នៅតំបន់ភ្នំអេប្រាអ៊ីម តាមសំណូមពររបស់លោក ស្របតាមបញ្ជារបស់អុលឡោះតាអាឡា។ លោកបានសង់ទីក្រុងឡើងវិញ រួចតាំងទីលំនៅ នៅទីនោះ។ |
រាជប្រតិភូទាំងនោះមានរាយនាមដូចតទៅ: កូនរបស់លោកបេន-ហ៊ើរគ្រប់គ្រងលើតំបន់ភ្នំអេប្រាអ៊ីម។
កូនស្រីរបស់លោកឈ្មោះនាងសេអេរ៉ា ជាអ្នកសង់ក្រុងបេតហូរ៉ូនខាងក្រោម និងបេតហូរ៉ូនខាងលើ ព្រមទាំងក្រុងអ៊ូសេន-សេអេរ៉ា។
កាលជនជាតិអ៊ីស្រាអែលបែងចែកទឹកដីនៅស្រុកនោះ តាមព្រំប្រទល់របស់គេនីមួយៗរួចហើយ គេក៏ចែកទឹកដីមួយចំណែកជូនលោកយ៉ូស្វេ ជាកូនរបស់លោកនូន ទុកជាមត៌កដែរ។
គេបានបញ្ចុះសពលោក នៅក្នុងទឹកដី ដែលជាចំណែកមត៌ករបស់លោកនៅធីម៉្នាត-សេរ៉ា ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំកាអាស។
គេបានបញ្ចុះសពរបស់លោកនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់លោក នៅធីមណាត-ហេរេស ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំអាកាស។